ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឆែក ជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក Minin Vayra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Antonin Pañinek ប្រធានមជ្ឈមណ្ឌលសិក្សាពីកំណើត (Perinutology) និងគ្លីនិករោគស្ត្រី និងសម្ពតន មហាវិទ្យាល័យវេជ្ជសាស្ត្រទី១ សាកលវិទ្យាល័យ Charles ទីក្រុងប្រាគ និងសាកលវិទ្យាល័យមន្ទីរពេទ្យទូទៅទីក្រុងប្រាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ លោកឯកអគ្គរដ្ឋទូត និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភរបស់ប្រទេសឆែក ដូចជាការសាងសង់មណ្ឌលសុខភាពចំនួន០៣ គឺមណ្ឌល សុខភាពរាមអណ្ដើក មណ្ឌលសុខភាពធ្លាប្រជុំ និងមណ្ឌលសុខភាពត្រពាំងក្រញូង និងអគារសម្ភពក្នុង មន្ទីរពេទ្យបង្អែកកោះអណ្តែត និងការបណ្ដុះបណ្ដាលដល់មន្ត្រីសុខាភិបាលខេត្តតាកែវ។

ជាមួយគ្នានេះដែរ លោក Minin Vayra បានជម្រាបថា ចាប់តាំងពីឆ្នាំ២០១៩មក ឆែកបានជួយគាំទ្រដល់មូល ដ្ឋានសុខាភិបាលមួយចំនួន តាមរយៈអង្គការជាដៃគូរបស់ខ្លួន ដូចជាមន្ទីរពេទ្យកុមារជាតិ តាមរយៈគម្រោងរួមមាន៖

*១៖ Supporting Mother For Surviving Baby
*២៖ ការផ្ដល់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ
*៣៖ គម្រោង Neonatal Care រួមមានការបណ្តុះបណ្តាល ការរៀបចំសេវានៅក្នុងមន្ទីរពេទ្យ និងការផ្តល់ឧបករណ៍វេជ្ជសាស្ត្រ
*៤៖ គម្រោងគាំពារសុខភាពទារក
*៥៖ គម្រោង «Improving Capacity of Maternal and Child Care in a Newly Built Priutal Care Center, Cambodia» ដែលនឹងចុះហត្ថលេខាឆាប់ៗខាងមុខនេះ។

លោកបន្តថា លើសពីនេះ ឆែកបានជួយដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ តាមរយៈគម្រោង Finding Ways to Strengthen Infection Prevention and Control in Hospital Settings Through Improved Access to Safe and Quality Water, Sanitation and Hygiene មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង តាមរយៈគម្រោងការផ្គត់ផ្គង់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ និងសម្លៀកបំពាក់សុវត្ថិភាពសម្រាប់បុគ្គលិកសុខាភិបាល (PPP)។

លោកសាស្ត្រាចារ្យ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខក្រិបាល ដែលតែងតែសហការយ៉ាង ជិតស្និទ្ធជាមួយដៃគូរបស់ឆែកក្នុងការអនុវត្តគម្រោងនានា។ លោកក៏បានស្នើសុំការគាំទ្រពី លោករដ្ឋមន្ត្រី ដើម្បីចុះទៅធ្វើការសិក្សាទៅលើគម្រោងដែលបានអនុម័ត និងពិភាក្សាការងារជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានគាំទ្រចំពោះសំណើសុំទៅទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង និងបានជូនពរដល់គណៈប្រតិភូឱ្យទទួលបានជោគជ័យ និងស្នាក់នៅខេត្តកំពង់ឆ្នាំងប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាលនៃប្រទេសទាំងពីរមិនត្រឹមតែពង្រឹងប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ តែចំណងមិត្តភាពសាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា និងសាធារណរដ្ឋឆែកនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកជាលំដាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.