ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញដល់គណៈកម្មការសទ្ទានុក្រម ក្រសួងព័ត៌មាន បន្តខិតខំស្វែងរកមេពាក្យសំខាន់ៗដែលទាក់ទងវិស័យព័ត៌មានឱ្យបានច្រើនបន្ថែមទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញដល់គណៈកម្មការសទ្ទានុក្រម ក្រសួងព័ត៌មាន បន្តខិតខំស្វែងរកមេពាក្យសំខាន់ៗដែលទាក់ទងវិស័យព័ត៌មានឱ្យបានច្រើនបន្ថែមទៀត

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការសទ្ទានុក្រម ក្រសួងព័ត៌មាន បន្តខិតខំស្វែងរកមេពាក្យសំខាន់ៗ ដែលទាក់ទងវិស័យព័ត៌មាន ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារគណៈកម្មការសទ្ទានុក្រម ក្រសួងព័ត៌មាន ចូលជួបសម្ដែងការគួរសម ដែលដឹកនាំដោយឯកឧត្តម ហោ សុភាព រដ្ឋលេខាធិការក្រសួងព័ត៌មាន ដើម្បីបានគោរពជម្រាបជូនពីវឌ្ឍនភាពការងារដែលគណៈកម្មការសម្រេចបានក្នុងពេលកន្លងមក នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ហោ សុភាព បានជម្រាបជូនថា បន្ទាប់ពីក្រុមការងារគណៈកម្មការសទ្ទានុក្រមក្រសួងព័ត៌មាន បង្កើតឡើងសម្រាប់អណិត្តទី២នេះ តែងបានជួប ប្រជុំពិភាក្សាការងារគ្នាជារៀងរាល់ថ្ងៃអង្គារ ដោយសម្រេចជ្រើសរើសមេពាក្យ បានប្រមាណជិត ៣០០ ពាក្យ។

ឯកឧត្ដមបានបន្ដថា មេ ពាក្យ ដែលគណៈកម្មការបានជ្រើសគឺមានការពាក់ពន្ធ័ ផ្នែក ទូរទស្សន៍ជាតិ វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលមានភាសាអង់គ្លេស បារាំង និងខ្មែរ ហើយពន្យល់និយមន័យជាភាសាខ្មែរ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារល្អ របស់ គណៈកម្មការសទ្ទានុក្រម ក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ហោ សុភាព បានប្រឹងប្រែងក្នុងរយៈពេលជាច្រើនខែមកនេះ ទទួលបាន មេពាក្យ ជាច្រើនរហូតដល់ជិត ៣០០ មេពាក្យ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានផ្តល់ជូនដល់គណៈកម្មការសទ្ទានុក្រម ក្រសួងព័ត៌មាន កំព្យូរទ័រ ១ គ្រឿង សម្រាប់ទុកប្រើប្រាស់ និងរក្សាទុកឯកសារ រួមទាំងថវិកា ២ លានរៀល ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.