ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

កំលាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ចាប់​រថយន្ត​ប្រភេទ​បង្កង់​ចំនួន​07​គ្រឿង​នៅ តំ​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី ៖ កក្រើក​ពេញ​ខេត្ត​មណ្ឌលគិរី ខណៈ​ឡាន​កែច្នៃ​ប្រភេទ​បង្កុង​ដឹកឈើ​ចំនួន​៨​គ្រឿង​ត្រូវបាន​នាយ​ឧត្តសេនីយ៍ សៅ សុខា ដឹកនាំ​កម្លាំង​ដោយផ្ទាល់​បង្ក្រាប​បាន​នៅ​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរ​ហ៊ុច​ចន្លោះ​ស្រុក​អូររាំងនិ​ង​ស្រុក​កែវ​សីមា​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា​កាលពី​ព្រឹក​ថ្ងៃ​២២​កុម្ភះ​២០១៧​។​

​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​បានឲ្យដឹងថា គិត​ត្រឹម​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២២​កុម្ភៈ​កម្លាំងចម្រុះ​ដែល​ក្រោម​ការដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា កម្លាំង​ចាប់បាន​ឡាន​ប្រភេទ​បង្កុង​ដឹកឈើ​ចំនួន​៨​គ្រឿង និង​មនុស្ស​ចំនួន​៧​នាក់​(​ជនជាតិ​វៀតណាម​៦​នាក់​ខ្មែរ​១​នាក់​)​រួម​និង​វត្ថុតាង​ជាច្រើន​ទៀត ។ លោក​សុភគ៌ថា​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ចក៏​រឹបអូស​ឈើ​ខុសច្បាប់​បាន​ជា​ច្រើន​កំណាត់​ប៉ុន្តែ​ដោយ​ឈើ​ទាំង​នោះ​ស្ថិតនៅក្នុង​ព្រៃ​ជ្រៅ​សមត្ថកិច្ច​បាន​ត្រឹម​ការពារ​សិន​និង​ពុំ​ទាន់​មាន​តួរ​លេខ​ច្បាស់​នៅឡើយ​ទេ​។​

​លោក ទៀ ខៃ​ម៉េង មេបញ្ជាការ​កងអនុសេនាធំ​លេខ​២ ចំនុះ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣​បានឲ្យដឹងថា​ពិតជា​មាន​ករណី​បង្ក្រាប​ឈើ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​មែន​ហើយ​នៅ​ទី​នោះ​កម្លាំង​របស់លោក​កំពុង​ចូលរួម​ការបង្ក្រាប​ជាមួយ​កម្លាំង​ចម្រុះ​។​

​ទោះយ៉ាងណា អ្នកយក​ព័ត៌មាន​មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក ខៃ ម៉េង បាន​ទេ​ជុំវិញ​សកម្មភាព​ដឹកឈើ​ឆ្លងដែន​ខុសច្បាប់​នៅ​តំបន់​ដែល​លោក​គ្រប់គ្រង​បែរជា​គ្មាន​ការបង្ក្រាប​រហូត​ផ្អើល​ដល់​ថ្នាក់​ជាតិ​ជា​អ្នក​បង្ក្រាប​ទៅវិញ​។​

​លោក ឡេង សុភ័ណ្ឌ មេបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​នា​រសៀល​ថ្ងៃ​ទី​២២​ខណៈ​តំបន់​ដែល​មាន​ការបង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ​គឺ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​គ្រប់គ្រង​។​

​ចំណែក​លោក រ័ត្ន សុវណ្ណ អនុប្រធាន​មន្ទីរ​បរិស្ថាន​និង​ជា​នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដែល​បាន​រង​ការរិះគន់​ច្រើន​ពី​មហាជន​ថា​ជា​អ្នក​អនុញ្ញាត​ឲ្យមាន​បទល្មើ​ស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​សហការី​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃទី​២២​។​

​ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​តាម​បន្ទាត់​ព្រំដែន​ដែល​មាន​សមាភាព​របស់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​សៅ​សុខា​ដឹកនាំ​ដោយ​ផ្ទាល់​បាន​សរ​បញ្ជាក់​ឲ្យឃើញ​ថា​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​គឺ​ពិតជា​មាន​ប្រាកដ​ដូច​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​កាសែត​ក្នុងស្រុក​កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ​២០១៧​លើ​បញ្ហា​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​មិន​មាន​សមត្ថភាព​ទប់ស្កាត់​ឬ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ​ស្របពេល​ដែល​មន្ត្រី​ក្នុង​ខេត្ត​នេះ​តែងតែ​អះអាង​និង​រាយ​ការណ៏​ទៅ​ថ្នាក់លើ​របស់​ខ្លួន​ពី​ភាពស្ងប់ស្ងាត់​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្ត​មួយ​នេះ​៕

 

IMG-20170223ch6 (1) IMG-20170223ch6 (2) IMG-20170223ch6 (3) IMG-20170223ch6 (4) IMG-20170223ch6 (5) IMG-20170223ch6 (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.