ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

​រដ្ឋបាល​ខេត្ត​កែ​បរង​ការចោទប្រកាន់​ខុស​ទំនង​រឿង​កេងប្រវញ្ញ​ថវិការដ្ឋ​ពី​សំណាក់​ជន​ខិលខូច​មួយ​ក្តាប់​តូច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុង​ប៉ោយប៉ែត ៖ នៅវេលា​ម៉ោង​១០ :៣០ នាទី ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ ២០១៧ លោក​ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​ប្រតិភូ​ក្រុង​រួមមាន លោក តាន់ គឹម​រិទ្ធ សមាជិក​ក្រុមប្រឹក្សា​ក្រុង , លោក អ៊ុយ ច័ន្ទ​រិទ្ធ សមាជិក​ក្រុមប្រឹក្សា​ក្រុង ,​លោក សុខ ពេញ​ណន ប្រធានការិយាល័យ​អភិវឌ្ឍន៍​ក្រុង និង​កម្លាំង​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​ចូល​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​លោក  សា​វ វ៉ា​និត (สวนิต สุริยกุล ณ อยุธยา) អភិបាលស្រុក​អារ័ញ្ញ និង​អធិការ​ស្រុក​អារ័ញ នៅ​សាលាស្រុក​អារ័ញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ ដើម្បី​រក​ដំណោះស្រាយ​ជូន​បងប្អូន​អាជីវករ​ខ្មែរ​ដែល​លល់ដូរ​នៅ​ផ្សារឡុង​ក្លឿ​(​ថៃ​)​។​

​ក្នុងនោះ លោក ង៉ោ ម៉េង​ជ្រួន បាន​ស្នើសុំ​ភាគី​ថៃ​ចំនួន​៥​ចំណុច ហើយ​ភាគី​ថៃ​បាន​ទទួលយក​នឹង​ធ្វើ​របាយការណ៍​ស្នើសុំ​គោល​ការសម្រេច​ពី​ថ្នាក់ដឹកនាំ សំណើ​ទាំង​៥​ចំនុច​រួមមាន​៖

​នៅវេលា​ម៉ោង​១០:៣០ នាទី​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ នេះ ខ្ញុំ​បាន​ដឹកនាំ​មន្ត្រី​ក្រុង ក្រុមប្រឹក្សា​តំណាង​បងប្អូន​អាជីវករ និង​តំណាង​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន
1-​គួរ​អនុញ្ញាត​ឲ្យ​អាជីវករ​បន្ត​ការលក់ដូរ​ក្រោមរូបភាព​លាក់លៀម ក្នុងនាម​ប្រជាពលរដ្ឋ​ដែល​លក់​ជាប់​ព្រំដែន ។​
2-​ឬ​គួរ​ទុក​រយះពេល​ឲ្យ​បងប្អូន​អាជីវករ​លក់ដូរ​ឲ្យអស់​ទំនិញ​ដែល​នៅ​ក្នុង​តូប ។​
3- ករណី​សំណើ​1-2 មិន​ឯកភាព​គួរ​អនុញ្ញាត​ឲ្យ​អាជីវករ​ដឹកទំនិញ​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​ពុំ​អស់​ថ្លៃ​ពន្ធ ។​
4-​គួរ​បង្កើត​ឡុង​ក្លឿ​ជា​តំបន់​Zone free ។​
5-​សូម​កុំ​ប្រើ​អំពើហឹង្សា​លើ​ប្រជាពលរដ្ឋក​ម្ពជា​។​
6- គួរ​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្រុង​នៅ​ពេល​ចូល​មក​ជួប​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​ផ្សារ​ឡុង​ក្លឿ និង​គួរ​ជូនដំណឹង​គ្នា​មុន នៅ​ពេល​អនុវត្ត​វិធានការណ៍​អ្វីមួយ​ពាក់ព័ន្ធ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ  ។​

​កិច្ចប្រជុំ​បាន​បញ្ចប់​នូ​វេលា​ម៉ោង​១២:៤៥ នាទី នា​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ក្រោម​បរិយាកាស​បាយ​ប្រអប់ ។​

​បន្ទាប់​ពី​ប្រជុំ​ពិភាក្សា​ចប់​លោក​ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​បាន​បន្ត​ដំណើរ​សំណេះ សំ​ណា​ល​និង​សួរ​សុក្ខ​ទុក្ខ​បងប្អូន​អាជីវករ​នៅ​ផ្សារ​ឡុង​ក្លឿ​ចំណុច​ផ្សារ​ដំបូល​ខៀវ ៕

IMG-20170222ch7 (5) IMG-20170222ch7 (1) IMG-20170222ch7 (3) IMG-20170222ch7 (6) IMG-20170222ch7 (4) IMG-20170222ch7 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.