ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

​រដ្ឋបាល​ខេត្ត​កែ​បរង​ការចោទប្រកាន់​ខុស​ទំនង​រឿង​កេងប្រវញ្ញ​ថវិការដ្ឋ​ពី​សំណាក់​ជន​ខិលខូច​មួយ​កាប់​តូច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប​៖ ទោះបី​អាជ្ញា​រធរ​ខេត្ត​កែប​បាន​និង​កំពុង​ខិតខំ​យកចិត្តទុកដាក់ ជម្រុញ​ស្តារ​និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ឆ្នេរ​កែប​ឱ្យ​មាន​សភាព​លេចធ្លោ​បែបណា​ក្តី ហាក់​នៅ​តែ​មាន​ជន​ខិលខូច​មួយ​ក្តាប់​តូច​និន្ទាឈ្នានីស អុជអាល​ដោយ​ប្រើ​រូបភាព​ផ្សេងៗ​ដើម្បី​បង្ខូច​កិត្តិយស​ថ្នាក់ដឹកនាំ​របស់​ខេត្ត​កែប​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ មាន​គេហទំព័រ​ក្នុងស្រុក​មួយ បាន​សរសេរ​រិះគន់ ឯកឧត្តម កែ​ន សត្ថា អភិបាលខេត្ត​កែប ពាក់ព័ន្ធ​នឹង​ការ​កេងប្រវញ្ញ​ថវិការដ្ឋ​ក្នុង​ជពូក​៦០​និង​ជំពូក​៦១ ដោយ​គេហទំព័រ​នោះ​សរសេរ​បង្ខូច​កិត្តិយស​ដែល​មិន​អាច​ទទួលយកបាន ហើយ​សារព័ត៌មាន​ខាង​លើ​បរិយាយ​ពី​ករណី​រដ្ឋបាល​ខេត្ត​កែប​បាន​ឃុបឃិត​គ្នា​កេង​កឹប ថវិកា​របស់​ខេត្ត​ខ្ទង់​ពាន់​លាន​រៀល​ដោយ​ធ្វើ​ខ្ទង់ចំណាយ​ក្នុង​ឯកសារ​ខ្យល់​ក្នុង​រូបភាព​ក្លែងបន្លំ​។​

​ចំពោះ​ការលើកលើង​ពី​សំណាក់​មជ្ឈដ្ឋាន​នានា​ដែល​ចាត់ទុក​ជា​អ្នកវិភាគ​ដ៏​ហ្មត់ចត់​នោះ បាន​សំរាយ​ថា ចាប់តាំងពី​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​គឺ​ការតែងតាំង​ឱ្យ​ឯកឧត្តម​កែ​ន សត្ថា ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប មក​នោះ​ក៏​ត្រូវបាន​ជម្រុញ​ឱ្យ​មាន​ការស្តារ​នូវ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទើទាំ​អស់​ដែល​ជា​ទីតាំង​មិនទាន់​ចាត់ការ​រួចរាល់​ដែល​បន្សល់​ពី​ថ្នាក់ដឹកនាំ​មុន ដោយ​ជម្រុញ​ការអនុវត្តន៍​ស្ទើតែ​ទាំងស្រុង ហើយ​ក៏​ត្រូវ​ចំណាយ​ថវិកា​ក្នុង​កិច្ចការ​នេះ​អស់​ថវិកា​មិនតិច​លើ​យ​ទំរាំ​ពុះពារ​បាន​លទ្ធផល​និង​ផ្លែផ្កា​អាជ្ញាធ​រហាក់​គ្មាន​ពេល​សម្រាក​លើ​យ​។​
​ជាងនេះទៅទៀត ជានិច្ចកាល​រដ្ឋបាលខេត្ត​កែប​ក៏​មាន​កម្មវិធី​ចុះជួយ​ប្រជាពលរដ្ឋ​គ្រប់​តំបន់ ដូចជា​ឧបត្ថម្ភ​ដល់​ចាស់ជរា ជនពិកា ជន​ងាយ​រងគ្រោះ​ក្នុងឧ​ប​ត្បិ​ហេតុ​ផ្សេងៗ មាន​គ្រោះ​ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់ក​ន្ទ្រា​ក់ កុមារកំព្រា​និង​អ្នក​ផ្ទុកមេរោគ​អេដស៍​ជាដើម​។​ទន្ទឹម​និង​កិច្ចការ​ខាងលើ ក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ​អាជ្ញាធរ​អាជ្ញាធរខេត្ត​ក៏​បាន​ស្ថាបនា​ដងផ្លូវ​សំខាន់ៗ​ក្នុង​តំបន់​ជា​ច្រើន​ខ្សែ​និង​សាងសង់​សំណង់​អគារ​ជាច្រើន​ដូចជា​ស្នាក់ការ​ធំ​គណបក្ស​ប្រជាជន​ខេត្ត​កែប​៘​

​ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ ឯកឧត្តម កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​មានប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​នា​រសៀល​ថ្ងៃទី​២២​ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​ថា លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការសរសេរ​ចោទប្រកាន់​តាម​គេហទំព័រ​កាសែត​នោះ​លើ​យ ហើយ​ចាប់តាំងពី​លោក​កាន់​តំណែង​ជា​អភិបាលខេត្ត មានតែ​ធ្វើការ​បម្រើរាជការ​ដោយ​ចិត្ត​ស្មោះត្រង់​ស្ទើ​គ្មាន​ពេល​សំរាក​លើ​យ ហើយ​រាល់​ករណី​ចោទប្រកាន់​ថា​លោក​កេងកឹប​ថវិកា​នោះ លោក​សូម​បដិសេព​ទាំងស្រុង​។​ឯកឧត្តម​បាន​បញ្ជាក់ទៀតថា ការចុះផ្សាយ​បង្ខូច​កិត្តិយស​លោក​តាម​គេហទំព័រ​នោះ អាច​កើតលើង​ពី​ក្រុមមនុស្ស​ប្រឆាំង​មួយ​ក្តាប់​តូច​ដែល​ធ្វើការ​ញុះញង់ អុជ​អាល ហើយ​មុន​នឹង​មាន​ការចុះផ្សាយ​នេះ អ្នកកាសែត​រូបនោះ​ក៏​បាន​មក​សុំ​ថវិកា​ពី​លោក​ចំនួន​៥០០០០០​រៀល​(​ប្រាំ​សែន​រៀល​)​ប៉ុន្តែ​រដ្ឋបាលខេត្ត​ពុំមាន​លទ្ធភាព​ជូន​តាម​សំណូមពរ គឺមាន​តែ​ដោះស្រាយ​តិចតួច ទើប​មាន​ការវាយប្រហារ​តាម​គេហទំព័រ ដើម្បី​បង្ខូច​កិត្តិយស​លោក​តែ​ម្តង ៕

 

ken satha (2) ken satha (3) ken satha (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.