ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

កិច្ចប្រជុំសាមញ្ញលើកទី៣១របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្តអាណត្តិទី៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កិច្ចប្រជុំសាមញ្ញលើកទី៣១របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្តអាណត្តិទី៣

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២២នេះ  បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត អាណត្តិទី៣  ដើមី្បពិនិត្យ និង អនុម័ត ទៅលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ និង លទ្ធផលនៃការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២២ និង ពីស្ថានភាពស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះ តាមវិស័យពាក់ព័ន្ធ រួមមានវិស័យអប់រំ , សុខភាព , អនាម័យទឹកស្អាត , សន្តិសុខស្បៀង , សង្គមកិច្ច , ពលកម្មកុមារ , សមភាពយេនឌ័រ  និង សន្តិសុខសណ្តាប់ធ្នាប់ប្រចាំខែមករា និង សេចក្តីព្រាង ផែនការសកម្មភាព ប្រចាំឆមាសទី១ ត្រីមាសទី១ ។  កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកស្រី ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និង កុមារខេត្ត  ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និង អង្គការដៃគូរផងដែរ ។ 

ឆ្លងទៅតាមការអនុម័តនៃស្មារតីកិច្ចប្រជុំទៅតាមរបៀបវារៈដែលបានគ្រោងទុកទៅតាមវិស័យ ព្រមទាំងការផ្តល់មតិយោបល់ និង អនុសាសន៍ ដើមី្បដោះស្រាយបញ្ហាដែលបានលើកឡើង ក្នុងការដាល់បញ្ចូលផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២២ និងត្រៀមរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផល ការអនុវត្តផែនការសកម្មភាពប្រចាំខែ និង លើកទិសដៅ អនុវត្តបន្តខែកុម្ភះ និង សូមឲ្យអង្គការដៃគូចូលរួមសហការគាំទ្រសិក្ខាសាលាផងដែរ ។ 

លោកស្រី ស៊ិន ណម ក៏បានលើកឡើងពីកិច្ចការសំខាន់ៗនៃកិច្ចប្រជុំ អំពីសកម្មភាពរបស់ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និង កុមារខេត្ត ព្រមទាំងធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ ដែលអង្គប្រជុំបានលើកឡើង ដែលជាធាតុចូលដ៏សំខាន់ សម្រាប់គណៈកម្មាធិការយកទៅអនុវត្តទទួលលទ្ធផលល្អ ។ ក្នុងនោះដែរលោកស្រី ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដោយផ្តោតសំខាន់ ទៅលើស្ថានភាពស្ត្រី យុវវ័យ កុមារ និង ជនរងគ្រោះទៅតាមវិស័យពាក់ព័ន្ធ សំខាន់វិស័យអប់រំ , សុខភាព , អនាម័យទឹកស្អាត , សន្តិសុខស្បៀង , សង្គមកិច្ច , ពលកម្មកុមារ , សមភាពយេនឌ័រ , សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។ 

លោកស្រីក៏បានធ្វើការកោតសរសើរផងដែរ ចំពោះគណៈកម្មាធិការ និង អង្គការដៃគូ ក្នុងការចូលរួមផ្តល់មតិយោបល់អនុសាសន៍ ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើមី្បឲ្យកិច្ចការងារត្រូវអនុវត្តបន្ត ទទួលបានលទ្ធផលល្អប្រសើរ និង សូមឲ្យ អង្គការដៃគូបន្តគាំទ្រ គ្រប់សកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និង កុមារខេត្ត នៅតាមមូលដ្ឋានក្រុង ស្រុកទាំង១២ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.