ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ ២០២២នេះនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីអភិបាល អភិបាលរង ក្រុងស្រុកទាំង ៩ លោកលោកស្រី មេឃុំ ចៅសង្កាត់ទាំង ៦៧ ឃុំសង្កាត់បានចូលរួម។

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍លើកឡើងថា ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ ដែលកម្ពុជាស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ នៅឡើយ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរូណាបម្លែងថ្មី ដែលបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរមកលើថវិកាជាតិ។

ការផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ នាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេស ក្រុងស្រុក ឃុំសង្កាត់ អនុវត្តថវិកា ឲ្យបានរលូនទាន់ពេលវេលាត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ និងលិខិតបទបញ្ញត្តិគតិយុត្ត ដើម្បីធានាឲ្យថវិកាឆ្នាំ ២០២២ ក្លាយជាឧបករណ៍ប្រកបដោយ ប្រសិទ្ធភាពពិតប្រាកដ សម្រាប់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ការគ្រប់គ្រង ការអនុវត្តថវិកាត្រូវតែហ្មត់ចត់ និងម៉ឺងម៉ាត់ ទាំងការគ្រប់គ្រង ការប្រមូលចំណូល និងការអនុវត្តចំណាយ ដោយត្រូវពង្រឹងការគោរពច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

ថ្លែងក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះផងដែរ លោក អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានសារៈសំខាន់ចាំបាច់សម្រាប់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេស គណៈអភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីដែលពាក់ព័ន្ធ និងការអនុវត្តចំណូលចំណាយថវិកាក្នុងឆ្នាំ ២០២២ នេះ អោយសម្រេចបានតាមគោលដៅនិងគោលនយោបាយដែលរាជរដ្ឋាភិបាលបានកំណត់។ ធានាការគ្រប់គ្រង ការអនុវត្តថវិកាឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាន និងរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណង គោលនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 លោក អ៊ុំ រាត្រី បន្តថា ដើម្បីសម្រេចគោលដៅនេះ ថវិកាឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងដោយផ្អែកលើអភិក្រមគ្រឹះ ជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ រួមមាន÷

១, ទប់ទល់ការរាតត្បាត នឹងកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងរស់នៅជាមួយជំងឺកូវីដ-១៩ នៅក្នុងគន្លងប្រក្រតីថ្មី ។

២, អនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤,៨% ។

៣, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការគ្រប់គ្រងបាននៅអតិផរណា និងការធានាស្ថិរភាព នៃអត្រាប្ដូរប្រាក់ ព្រមទាំងស្ថិរភាពហិរញ្ញវត្ថុជាទូទៅ ។

៤, បន្តនិរន្តរភាព នៃប្រតិបត្តិការរបស់រដ្ឋ នឹងបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបនឹង សេចក្ដីត្រូវការ របស់ប្រជាជន ។

៥, ធានាអនុវត្តឲ្យបានជោគជ័យនូវរបៀបវារៈ នៃការលើកស្ទួយលិទ្ធិប្រជាធិបតេយ្យ ពិសេសការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាការបំពេញកាតព្វកិច្ចតំបន់ និងអន្តរជាតិ របស់កម្ពុជាជាពិសេសក្នុងនាមជាប្រធានអាស៊ាន៕

        

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.