ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

លោក ហ៊ុន ម៉ានី ស្ញប់ស្ញែងចំពោះទឹកចិត្តសមាជិក សមាជិកា ស.ស.យ.ក ដែលនៅរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសអំឡុងពេលកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បានលើកឡើងថា បើទោះបីហានិភ័យជំងឺកូវីដ១៩ ប៉ុន្ដែទឹកចិត្ត ឆន្ទៈ សេចក្ដីក្លាហាន និងស្មារតីទទួលខុសត្រូវរបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញយ៉ាងច្បាស់ពីការលះបង់ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងក្នុងឱកាសអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក. ខេត្តព្រះសីហនុ។ ក្នុងនោះក៏មានការចូលរួមពី លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក សូ ជុងហួរ ប្រធានក្រុមប្រឹក្សាភិបាលខេត្តព្រះសីហនុ, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក លោកស្រី ជាប្រធានស.ស.យ.ក ខេត្ត សមាជិក សមាជិកា គណៈកម្មកាធិការ ស.ស.យ.ក. ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជុំវិញខេត្ត។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់បែបនេះថា «ទោះប្រឈមនឹងហានិភ័យនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែទឹកចិត្ត ឆន្ទៈ សេចក្ដីក្លាហាន និងស្មារតីទំនួលខុសត្រូវរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប បានបង្ហាញយ៉ាងច្បាស់ពីការលះបង់ សុខសុវត្ថិភាព អមដោយស្មារតីរួមសុខទុក្ខជាមួយប្រជាជន និងប្រជាជាតិ នៅគ្រប់កាលៈទេសៈ។ ហើយទោះឈរលើមូលដ្ឋានស្ម័គ្រចិត្តក្ដី ប៉ុន្តែសកម្មភាពដែលសមាជិក សមាជិការបស់យើងគ្រប់ៗរូប បានចូលរួម និងសម្រេចបានជាបន្តបន្ទាប់ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់បំផុតរបស់រចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគ្រប់រូប»។

ទន្ទឹមនឹងការសំណេះសំណាល និងថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រះសីហនុ និងស.ស.យ.ក. ទូទាំងប្រទេស លោក ហ៊ុន ម៉ានី បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះសមិទ្ធផលនានាកន្លងមក និងទៅអនាគត។

លោកក៏បានឆ្លុះបញ្ចាំងពីដំណើរឆ្ពោះទៅមុខ ដោយបញ្ជាក់ថា «បើទោះជាក្តីស្រមៃ ផ្នត់គំនិត និងការអនុវត្តរបស់យើងជាបុគ្គលម្នាក់ៗ តែងមានភាពខុសគ្នា តែយើងត្រូវខិតខំធ្វើយ៉ាងណាបណ្តុះ និងកសាងការឯកភាពលើទស្សនជាខ្មែរ សម្រាប់ចក្ខុវិស័យវែងឆ្ងាយរបស់សង្គមកម្ពុជា»។

ក្នុងឱកាសពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក. ខេត្តព្រះសីហនុ លោក គួច ចំរើន បានសរសើរដល់យុវជន ស.ស.យ.ក. ខេត្តព្រះសីហនុ ក្នុងការចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងអជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការងារសង្គម មនុស្សធម៌ ជាពិសេសការងារលើកស្ទួយកិត្តិយសជាតិ ស្របតាមឆន្ទៈ និងបេសកកម្មរបស់ស.ស.យ.ក.។

លោកបញ្ជាក់ថា សកម្មភាពទាំងអស់នេះ ពិតជាបានបម្រើប្រយោជន៍ និងបានទាក់ទាញទឹកចិត្តមហាជន ប្រជាពលរដ្ឋ យុវជនគ្រប់ស្រទាប់វណ្ណៈ។ ស.ស.យ.ក. ខេត្តព្រះសីហនុ បានចូលរួមក្នុងការទប់ស្កាត់កូវីដ១៩ក្នុងខេត្ត យុទ្ធនាការចាក់វ៉ាក់សាំង ការជួយសម្រាលទុកលំបាកផ្សេងៗ ជាពិសេសចំពោះចាស់ជរា និងកុមារ នៅតាមមូលដ្នាន និងថ្មីៗនេះការសម្របសម្រួលការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងខេត្តផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.