ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

កម្លាំងសមត្ថកិច្ចចម្រុះចាប់រថយន្តដឹកគ្រឿងសមុទ្រ រកឃើញបង្គាចាក់សារធាតុចាហួយចំនួន៨១កេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងសមត្ថកិច្ចចម្រុះចាប់រថយន្តដឹកគ្រឿងសមុទ្រ រកឃើញបង្គាចាក់សារធាតុចាហួយចំនួន៨១កេះ

(ខេត្តកំពត)៖ គ្រឿងសមុទ្រដែលផ្ទុកក្នុងថយន្តមួយគ្រឿង ដែលបំណងដឹកជញ្ជូនទៅចែកចាយនៅរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ឃាត់ឱ្យផ្នែកជំនាញត្រូតពិនិត្យ ខណៈសង្ស័យថា មានផ្ទុកនូវបង្គាចាក់បញ្ចូលសារធាតុចាហួយ បង្កើនទម្ងន់។

ការឃាត់រថយន្តមួយគ្រឿងនេះ នៅវេលាម៉ោង២រំលងអធ្រាត ឆ្លងចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវវំបែក ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក ង៉ែត សាវឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានឱ្យដឹងថា គ្រឿងសមុទ្រដែលដឹកតាមរថយន្តមួយគ្រឿងនេះ បានចរាចរទំនិញប្រភេទគ្រឿងសមុទ្រមកពីប្រទេសវៀតណាម។បន្ទាប់ពីសង្ស័យថាមានបង្កប់នូវបង្គាចាក់ចាហួយ ទើបកម្លាំងចម្រុះស្ទាក់ចាប់បាននៅយប់រំលងអធ្រាតឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដើម្បីប្រគល់ជូនជំនាញត្រួតពិនិត្យ។

លោកបានបញ្ជាក់ទៀតថា ក្រោយពីបានពិនិត្យឃើញថា ក្នុងចំណោមបង្គាចំនួន ១៤៣ កេះ មានបង្គាចាក់សារធាតុចាហួយចំនួន៨១កេះ។ រីឯគ្រឿងសមុទ្រផ្សេងទៀតដែលពុំមានពាក់ព័ន្ធនឹងបទល្មើស ដូចជាមឹកមានចំនួន១៩កេះ ទម្ងន់ ៣៧៤ គក្រ បង្កង៦កេះ ទម្ងន់១២០ គក្រ អយស្ទ័រ៦កេះ ទម្ងន់១៩៨ គក្រ ខ្យងហូល១កេះ ១០គក្រ កន្ទាយ១៤កេះ ទម្ងន់ ៤២០ គក្រ និងក្តាមជ័រ ៣កេះ ទម្ងន់៩០គក្រ ជំនាញនឹងធ្វើការពិន័យទៅតាមច្បាប់។ ចំពោះបង្គាដែលមានចាក់ជាតិចាហួយ៨១កេះ ស្មើនឹង១,៤៨៤ គក្រ ជំនាញនឹងដឹកជញ្ជូនទៅដុតកម្ទេចចោលទាំងអស់ នៅរសៀលថ្ងៃដដែលនេះ។

សូមជម្រាបដែរថា ចាប់ពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែ ឆ្នាំ ដដែលនេះកម្លាំងចម្រុះ ដែលដឹកនាំដោយ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច លោក ង៉ែត សាវឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងក្រោមកិច្ចសម្របសម្រួលនីតិវិធី ពីលោក ឈាវី ម៉ារ៉ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានបង្ក្រាបរថយន្តដឹកគ្រឿងសមុទ្រល្មើសច្បាប់ ដែលចរាចរឆ្លងកាត់តំបន់ខេត្តកំពត ជាបន្តបន្ទាប់។ចំពោះចំណាត់ការដូចភ្លៀងរលឹមនេះ មហាជនជឿជាក់ថា ចាប់ពីពេលនេះទៅ ដោយអនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ការដឹកជញ្ជូនបទល្មើសគ្រប់រូបភាព នឹងត្រូវបាត់រូបរាងបន្តិចម្តងៗ ខណៈអាជ្ញាធរ និងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់សហការគ្នាបានល្អ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.