ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

ពាក់ឯកសន្ថានយោធា កាត់អាវបន្លំភ្នែកប្រជាពលរដ្ឋត្រូវបាន ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ឃាត់ខ្លួន

ពាក់ឯកសន្ថានយោធា កាត់អាវបន្លំភ្នែកប្រជាពលរដ្ឋត្រូវបាន ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ឃាត់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពាក់ឯកសន្ថានយោធា កាត់អាវបន្លំភ្នែកប្រជាពលរដ្ឋត្រូវបាន ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ឃាត់ខ្លួន

​ បាត់ដំបង÷ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ១៩​ ខែ​ មករា​ ឆ្នាំ​ ២០២២​ នៅ​ចំណុច​រង្វង់​មូល​សេះ​ហោះ​ ស្ថិតក្នុងភូមិ​ព្រែកមហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​នឹង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ ករណី​ រំលោភលេី​ទំនុកចិត្ត​​ (​ យក​ម៉ូតូ​ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ជា​ ពិសិត​ ភេទប្រុស​ អាយុ​ ៣៧​ ឆ្នាំ​ មានទីលំនៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។

​ 👉 កាលពី​ថ្ងៃទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ ជនរងគ្រោះ​ ឈ្មោះ​ សឺន​ សាម៉ៃ​ ភេទស្រី​ អាយុ​ ២៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ដាំស្ពៃ​ សង្កាត់​ស្លាកែត​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ បាន​ស្គាល់​ជនសង្ស័យ​ខាងលេី​តាម​បណ្តាញសង្គម​ហ្វេសប៊ុក​ ដោយ​ជនសង្ស័យ​បាន​សួរនាំ​ជនរងគ្រោះ​ជា​របៀប​ញ៉ែ​ ហេីយ​ជនសង្ស័យ​ក៏បាន​ប្រាប់​ទៅ​ជនរងគ្រោះ​ថា​គេ​ជា​គ្រូពេទ្យ​ទាហាន​ប្រចាំ​ការ​នៅ​ភ្នំពេញ​ រហូត​ដល់​ថ្ងៃ​កេីតហេតុ​ខាងលេី​ ជនសង្ស័យ​បាន​ប្រាប់​ទៅ​ជនរងគ្រោះ​ថា​ យក​ថ្នាំ​វាក់សាំង​ដូស​ទី​ ៣​ មក​ខេត្ត​បាត់ដំបង​ រហូត​ដល់​វេលាម៉ោង​ ១៣:០០​ នាទី​ ជនសង្ស័យ​បាន​ខល​ទៅ​ជនរងគ្រោះ​តាម​បណ្តាញសង្គម​ហ្វេសប៊ុក​ ថា​ខ្លួន​មក​ដល់​ខេត្ត​បាត់ដំបង​ហេីយ​ នៅ​មុខ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ពេលនោះ​ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ ម៉ាក​ ហុងដា​ PCX ពណ៌ ស ស៊េរីឆ្នាំ ២០១៨​ ពាក់ស្លាកលេខ​បាត់ដំបង​ 1AD-6850 ចេញ​ពី​ផ្ទះ​មក​រក​ទិញ​ថ្នាំ​លេប​ផង​ ក៏មក​ជួប​ជនសង្ស័យ​នៅ​ចំណុច​មុខ​ពេទ្យ​ នៅ​ពេល​ជួប​គ្នា​ជនសង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​ថា​រូប​គេ​មិន​ទាន់​បាន​ហូប​បាយ​ទេ​ ដោយ​អោយ​ជនរងគ្រោះ​ជូន​ទៅ​រក​កន្លែង​ហូប​បាយ​ នៅ​ពេល​ដល់​កន្លែង​ហូប​បាយ​ មាន​គេ​ខល​តាម​ទូរស័ព្ទ​ថា​អោយ​ជនសង្ស័យ​ទៅ​យក​ថ្នាំ​ ពេលនោះ​ជនសង្ស័យ​ក៏បាន​ខ្ចី​សោរ​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ទៅ​យក​ថ្នាំ​ ដោយ​ជិះ​សំដៅ​ទៅ​ខាង​ពេទ្យ​ធំ​វិញ​ រហូត​ដល់​ប្រហែល១០​ នាទី​ក្រោយ​មិន​ឃេីញ​ជនសង្ស័យ​មក​វិញ​ទេីប​ជនរងគ្រោះ​សម្រេច​ចិត្ត​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ។

👉 នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ បាន​ឆ្លេីយ​ សារភាពថា​កន្លង​មក​ខ្លួន​ធ្លាប់បាន​ធ្វេីសកម្មភាព​ ដូច​ខាងលើ​ ចំនួន​ ០៤​ លេីក​មក​ហេីយ​ គឺ​ នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ចំនួន​ ០២​ លេីក​ និង​ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ចំនួន​ ០២​ លេីក​

📍 វត្ថុតាងដកហូត​រួម​មាន​ ៖​
-​ កូន​សោរ​ម៉ូតូ​ ចំនួន​ ០៥​
-​ ស៊ីម​កាត​ចំនួន​ ០៤​
-​ បណ្ណ័បេីកបរ​ចំនួន​ ០១​ សន្លឹក​
-​ ស្លាកលេខ​ម៉ូតូ​ចំនួន​ ០៧​ សន្លឹក​
-​ ម៉ូតូ​ ០១​គ្រឿង​ម៉ាក​ហុងដា​ ស្កុបពី​ ពណ៌​ ស​ ស៊េរីឆ្នាំ​ ២០២២​ ពាក់ស្លាកលេខ​ សៀមរាប​ 1AK-2419
– ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរីឆ្នាំ​ ២០២២​ គ្មានស្លាកលេខ​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.