ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

អាជ្ញាធរខេត្តកណ្ដាល ផ្អាកអាជីវកម្មជីកដីមួយកន្លែង បន្ទាប់ពីរកឃើញបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់កំណត់

អាជ្ញាធរខេត្តកណ្ដាល ផ្អាកអាជីវកម្មជីកដីមួយកន្លែង បន្ទាប់ពីរកឃើញបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់កំណត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ អាជ្ញាធរខេត្តកណ្តាល បានផ្អាកអាជីវកម្មជីកដីមួយកន្លែងរបស់ឈ្មោះ រដ្ឋា ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញថាបានប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់ដែលបានច្បាប់កំណត់។ ទីតាំងនេះស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ពេលដឹកនាំកម្លាំងចម្រុះចុះផ្អាកអាជីវកម្មខាងលើ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់លោក រដ្ឋា ត្រូវប្រមូលឯកសារពាក់ព័ន្ធនានា មកបង្ហាញជូនក្រុមការងារចម្រុះ ហើយចំពោះរថយន្តដែលល្មើសត្រូវរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល។

ទន្ទឹមនឹងនោះ អភិបាលរងខេត្ត បានស្នើដល់ម្ចាស់អាជីវកម្មរណ្ដៅដី និងអ្នកបើកបររថយន្តដឹកដី ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ផ្លូវថ្នល់ និងបទដ្ឋានគតិយុត្តផ្សេងៗទៀត។ ការដឹកជញ្ជូនត្រូវមានតង់គ្របឱ្យបានត្រឹមត្រូវ ជៀសវាងមានការជ្រុះធ្លាក់នៅលើផ្លូវ ដែលបង្កឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

លោកក៏បានស្នើដល់មន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរអារ៉ែ និងថាមពល និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវសហការជាមួយម្ចាស់រណ្ដៅដី មហារដ្ឋា ត្រេដឌីង ដើម្បីអនុវត្តតាមនីតិវិធី ហើយបានស្នើដល់ម្ចាស់រណ្ដៅដី ត្រូវសហការជាមួយក្រុមការងារចម្រុះខេត្ត ដោយយកនូវឯកសារពាក់ព័ន្ធបង្ហាញដល់ក្រុមការងារ ដោយមិនឱ្យហួសរយៈពេល១៥ ថ្ងៃ គិតចាប់ពីថ្ងៃចុះពិនិត្យនេះតទៅ។

គួរជម្រាបថា បន្ទាប់ពីបានចុះពិនិត្យជាក់ស្ដែង ក្រុមការងារចម្រុះបានរកឃើញថា រថយន្តចំនួន ៤ គ្រឿង ដែលបានដឹកចេញពីរណ្ដៅដី មហារដ្ឋា ត្រេដឌីង មានការដឹកលើសទម្ងន់ ដែលបណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន ហើយអ្នកបើកបររថយន្ត ក៏បានទទួលស្គាល់ថា រថយន្តរបស់ខ្លួនពិតជាដឹកលើសទម្ងន់ពិតប្រាកដមែន។

ក្នុងនោះដែរ តំណាងរណ្ដៅដី មហារដ្ឋា ត្រេដឌីង បានបង្ហាញនូវអាជ្ញាប័ណ្ណមិនគ្រប់គ្រាន់ ទាក់ទងទៅនឹងការជីករណ្ដៅដីជាក់ស្ដែង ដែលមានទំហំប្រមាណជា ១៥ ហិកតា ត្រង់ចំណុចអាងមេទឹកប្រមូលខ្លា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បន្ទាប់ពីពិនិត្យជាក់ស្ដែង ក្រុមការងារចម្រុះខេត្ត បានសម្រេចផ្អាកការជីកអាចម៍ដី និងដឹកជញ្ជូនដីជាបណ្ដោះអាសន្ន ដោយបានធ្វើការរក្សាទុកគ្រឿងចក្រចំនួន ២ និងរថយន្តចំនួន ៤ គ្រឿង ដែលល្មើសអាជីវកម្មរ៉ែ និងរថយន្តចំនួន ៤គ្រឿង ដែលដឹកលើសទម្ងន់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.