ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ឧកញ៉ា ឡូវ ហ៉ឹង នាំំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនក្រុមប្រឹក្សាឃុំ គណៈកម្មការអាចារ្យវត្តក្មេងកំព្រា ចាស់ជរាក្មេងទីពឹង និងពលរដ្ឋខ្វះខាតប្រមាណ ១០០នាក់ នៅឃុំត្រឡាច ស្រុកស្រីសន្ធរ

ឧកញ៉ា ឡូវ ហ៉ឹង នាំំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនក្រុមប្រឹក្សាឃុំ គណៈកម្មការអាចារ្យវត្តក្មេងកំព្រា ចាស់ជរាក្មេងទីពឹង និងពលរដ្ឋខ្វះខាតប្រមាណ ១០០នាក់ នៅឃុំត្រឡាច ស្រុកស្រីសន្ធរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ ក្នុងគោលបំណងដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល និងនាំមកនូវអំណោយរបស់ឧត្តមសេននីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនក្រុមប្រឹក្សាឃុំ លោកតាគណៈកម្មការអាចារ្យ វត្តក្មេងកំព្រា ចាស់ជរាក្មេងទីពឹង និងប្រជាពលរដ្ឋខ្វះខាតប្រមាណ ១០០នាក់ នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ។

យោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឱ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងលោកឧកញ៉ា ឡូវ ហ៉ឹង សូមសូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែងជិត៧គីឡូម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨ ដោយមានភ្លើងស៊ុលឡានៅអមសងខាងផ្លូវនៅក្នុងឃុំទងត្រឡាច។

ឧកញ៉ា ឡូវ ហ៉ឹង បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់អំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គឺមានកុមារ កុមារកំព្រា និងកុមាពិការមិនតិចទេ ដែលបានពុះពារខិតខំប្រឹងសិក្សា និងទទួលបានចំណេះ ជំនាញដ៏ពិតប្រាកដ និងទទួលបានជោគជ័យ ហើយក៏បាននិងកំពុងទទួលបានការងារល្អប្រសើរផងដែរ តួយ៉ាងដូចរូបលោកឧកញ៉ា បានឆ្លងកាត់ការតស៊ូ និងពុះពាររាល់ឧបសគ្គជាច្រើន ទើបទទួលបាននូវជោគជ័យដូចសព្វថ្ងៃនេះ។

នាឱកាសនោះដែរ ឧកញ៉ា ឡូវ ហ៉ឹង បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងពីរ តែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅតាមមូលដ្ឋានជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ជាដើម។ល។

ឧកញ៉ា ឡូវ ហ៉ឹង ក៏បានណែនាំឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចលុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។

សម្រាប់អំណោយឧត្តមសេននីយ៍ ហ៊ុន ម៉ាណែត រួមមាន៖ កង់ចំនួន០៨គ្រឿងផ្តល់ដល់ក្មេងកំព្រា ប្រគេនស៊ីម៉ង់ត៍ដល់ព្រះសង្ឃចំនួន ១៥តោន ឧបត្ថម្ភការកសាងផ្លូវនៅក្នុងភូមិជន្លាត់ដៃ ឧបត្ថម្ភស្រ្តីទើបសម្រាលទារក និងគ្រោងរៀបចំផ្តល់ផ្ទះចំនួន០៨បន្តទៀត ដល់អ្នកក្រីក្រគ្នានទីពឹង ដែលសរុបថវិកាទាំងអស់ប្រមាណ ៧,០០០ដុល្លារ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.