ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

លោកស្រី ឱ វណ្ណឌីន បញ្ជាក់អំពីវិធានការសុខាភិបាល ដែលបន្ដអនុវត្តនៅច្រកទ្វារព្រំដែន ភ្នំឌិន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ (Video inside)

លោកស្រី ឱ វណ្ណឌីន បញ្ជាក់អំពីវិធានការសុខាភិបាល ដែលបន្ដអនុវត្តនៅច្រកទ្វារព្រំដែន ភ្នំឌិន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តាកែវ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានអះអាងថា អាជ្ញាធរដែលប្រចាំការនៅគោលដៅ ច្រកទ្វារអន្ដរជាតិភ្នំឌិន ស្ថិតក្នុងខេត្តតាកែវ នៅតែបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ដើម្បីពិនិត្យសុខភាពអ្នកដែលធ្វើដំណើរឆ្លងកាត់។

ក្នុងឱកាសដឹកនាំមន្ដ្រីជំនាញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង នៅខេត្តតាកែវ ហើយក៏ឆ្លៀតពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្ដរជាតិភ្នំឌិន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានកត់សម្គាល់ឃើញថា មន្ដ្រីដែលប្រចាំការនៅទីនោះ ពិសេសមន្ដ្រីសុខាភិបាល នៅតែបន្ដអនុវត្តគោលការណែនាំប្រតិបត្តិពីថ្នាក់ជាតិ ពាក់ព័ន្ធការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានត្រឹមត្រូវ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បែបនេះថា «តាមការពិនិត្យរដ្ឋបាលនៅច្រកនេះ បានអនុវត្តទៅតាមគោលការណែនាំប្រតិបត្តិពីថ្នាក់ជាតិ ហើយក្រុមគ្រូពេទ្យដែលត្រួតពិនិត្យសុខភាព ក៏បានអនុវត្តទៅតាមគោលការណ៍ ដោយមានឆែកសុខភាពរបស់អ្នកដំណើរ មានការវាស់កំដៅ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់អ្នកដំណើរ។ ក្នុងករណីគាត់ចាក់គ្រប់ដូសមូលដ្ឋានហើយនោះ ក្រុមការងារនឹងអនុញ្ញាតឲ្យធ្វើដំណើរចូល»។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានអះអាងថា បើតាមការសាកសួរមន្ដ្រីដែលប្រចាំការនៅទីនោះ អ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់នៅច្រកទ្វារអន្ដរជាតិ ភ្នំឌិននេះ មិនមានច្រើននោះទេ ពោលអនុញ្ញាតឲ្យតែអ្នកវិនិយោគតែប៉ុណ្ណោះ ដូច្នេះក្នុងមួយថ្ងៃមានត្រឹមរង្វង់ ៤ទៅ៥នាក់ប៉ុណ្ណោះ។ អ្វីដែលមានសកម្មភាពច្រើននោះ គឺការដឹកជញ្ជូនទំនិញឆ្លងកាត់ពីកម្ពុជា ទៅវៀតណាម ពីវៀតណាម មកកម្ពុជា។

ពាក់ព័ន្ធអ្នកបើករថយន្ដដឹកទំនិញទាំងអស់នោះ ក៏មិនអនុញ្ញាតឲ្យឆ្លងចេញចូលឡើយ ដោយត្រូវធ្វើការផ្លាស់ប្ដូរគ្នានៅច្រកទ្វារព្រំដែន មានន័យថា នៅពេលរថយន្ដវៀតណាមមកដល់ព្រំដែន ត្រូវផ្លាស់ប្ដូរអ្នកបើកបរកម្ពុជា ហើយសម្រាប់រថយន្ដកម្ពុជា ដែលត្រូវចូលទៅប្រទេសវៀតណាម ត្រូវផ្លាស់ប្ដូរអ្នកបើកបរវៀតណាម ដើម្បីធានាដល់ការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ១៩៕

សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.