ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

ក្រសួងមហាផ្ទៃ ដាក់បំរាមមិនឱ្យជនជាតិអាមេរិកឈ្មោះ GENSER JARED ចូលកម្ពុជាជារៀងរហូត ក្រោយល្មើសច្បាប់អន្តោប្រវេសន៍ និងបំពានដែនយុត្តាធិការ

ក្រសួងមហាផ្ទៃ ដាក់បំរាមមិនឱ្យជនជាតិអាមេរិកឈ្មោះ GENSER JARED ចូលកម្ពុជាជារៀងរហូត ក្រោយល្មើសច្បាប់អន្តោប្រវេសន៍ និងបំពានដែនយុត្តាធិការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះថា ក្រសួងមហាផ្ទៃ បានចាត់វិធានការដាក់ ជនជាតិអាមេរិកឈ្មោះ GENSER JARED MATTHEW ទៅក្នុងប្រព័ន្ធមុខសញ្ញាអន្តោប្រវេសន៍ នៅគ្រប់បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់ ដោយហាមចូលប្រទេសកម្ពុជាជារៀងរហូត។

លោក ចារិត ជិនស័រ (GENSER JARED) បានធ្វើដំណើរចូលមកប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដោយប្រើប្រាស់ទិដ្ឋាការទេសចរ ផ្ដល់ដោយស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក និងបានធ្វើដំណើរចេញពីប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១៖៥៨នាទីយប់ តាមជើងយន្តហោះ 0Z740 ឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ដូច្នេះថា៖ «ក្រៅពីជាប់ពាក់ព័ន្ធនឹងសកម្មភាពបំពានដែនយុត្តាធិការកម្ពុជា ក្នុងគោលដៅគំរាមកំហែងដល់ឯករាជ្យភាពតុលាការកម្ពុជា ជនជាតិអាមេរិកឈ្មោះ លោក ចារិត ជិនស័រ ក៏បានល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយបានប្រើប្រាស់ទិដ្ឋាការខុសពីគោលបំណងស្នើសុំចូលមកកម្ពុជាដើម្បីទេសចរ ប៉ុន្តែបានធ្វើសកម្មភាពផ្ទុយពីប្រភេទទិដ្ឋាការដែលបានអនុញ្ញាត»។

កាលពីពេលថ្មីៗនេះ បន្ទាប់ពីមកដល់ប្រទេសកម្ពុជា លោក ចារិត ជិនស័រ បានតាំងខ្លួនជាមេធាវីអន្តរជាតិ ដោយចូលរួមឃ្លាំមើលដំណើរការសវនាការលើជនជាប់ចោទឈ្មោះ សេង ធាវី និងបានផ្ដល់បទសម្ភាសន៍ លើបណ្តាញសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយបានហៅសវនាការនោះថាជា «សវនាការឆាកល្ខោន»។ លើសពីនេះ បុគ្គលខាងលើ បានព្រមានរាជរដ្ឋាភិបាលថា នឹងមានបញ្ហា បើហ៊ានឲ្យកញ្ញា សេង ធាវី ជាប់ទោសជាដើម។ល។

ជាមួយនឹងការដាក់វិធានការចំពោះជនជាតិអាមេរិករូបនេះ ក្រសួងមហាផ្ទៃ ក៏បានស្នើសុំគោលការណ៍ អនុញ្ញាតឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយដល់គ្រប់ស្ថានទូតស្ថានបេសសកម្ម និងស្ថានកុងស៊ុលរបស់កម្ពុជានៅបរទេសមិនអនុញ្ញាតផ្តល់ទិដ្ឋាការចូលដល់ជនជាតិអាមេរិកឈ្មោះ GENSER JARED MATTHEW ចូលកម្ពុជាផងដែរ។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.