ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា!

សម្ដេចតេ​ជោហ៊ុន សែន​អញ្ជើញទ​ទួលជួបពិភាក្សាការងា​រ​ជាមួយរដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម

សម្ដេចតេ​ជោហ៊ុន សែន​អញ្ជើញទ​ទួលជួបពិភាក្សាការងា​រ​ជាមួយរដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចតេ​ជោហ៊ុន សែន​អញ្ជើញទ​ទួលជួបពិភាក្សាការងា​រ​ជាមួយរដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលបន្តឃើញវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម។ ឯកឧត្តមប៊ូយ ថាញ់សឺន (Bùi Thanh Sơn) ក៏បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីប្រមុខដឹកនាំរបស់ប្រទេសវៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ឯកឧត្តមបានកោតសរសើរ និងស្ញប់ស្ញែងចំពោះការប្រែប្រួលក៏ដូចជាការអភិវឌ្ឍក្នុងរយៈពេលខ្លី និងការរីកចម្រើននៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ។ ឯកឧត្តមបន្តថា បច្ចុប្បន្នកម្ពុជានៅតែបន្តរីកលូតលាស់ទៅមុខ ជាពិសេសការពង្រឹងតួនាទីរបស់ខ្លួន និងកិត្តិនាមរបស់កម្ពុជានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមបានមើលឃើញពីការរីកចម្រើនរបស់កម្ពុជា។
ឯកឧត្តមក៏បានជូនពរចំពោះការបោះឆ្នោតនៅកម្ពុជានៅពេលខាងមុខ ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ឯកឧត្តមមានប្រសាសន៍ថា វៀតណាមគាំទ្រចំពោះកម្ពុជាដែលធ្វើប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ។ ឯកឧត្តមបានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅមានទំនាក់ទងល្អប្រសើរជាពិសេសតាមរយៈការទស្សនកិច្ចនៃការដឹកនាំកំពូលនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលបានធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថាឆ្នាំនេះជាខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន កំណើនពាណិជ្ជកម្មប្រទេសទាំងពីរមានកើនឡើងយ៉ាងខ្ពស់រហូតដល់ដប់ជិត១០ពាន់លាន បើប្រៀបធៀបទៅឆ្នាំមុន។ ដូច្នេះឯកឧត្តមសង្ឃឹមថា វៀតណាម-កម្ពុជា នឹងបន្តពង្រឹងនៃការតភ្ជាប់សេដ្ឋកិច្ច និងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាឱ្យឆ្នាំនេះ កំណើនសេដ្ឋកិច្ចមានការឡើងជាបន្តទៀត ជាពិសេសការជំរុញកិច្ចសហការលើគ្រប់វិស័យ ដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យផ្សេងផ្សេងទៀត។
ឯកឧត្តមបានថ្លែងអំណរគុណសម្តេចតេជោក្នុងការជំរុញឲ្យបើកឡើងវិញនៃជើងយន្តហោះ ដោយផ្ទាល់រវាងកម្ពុជា និងវៀតណាមដែលបានដំណើរការទៅថ្មីៗនេះធ្វើឲ្យការធ្វើដំណើរកាន់តែងាយស្រួលជាងមុន ជាពិសេសទៀតនោះការជំរុញឲ្យមានការទទួលស្គាល់នៃលិខិតឆ្លងដែលហៅថាប៉ាស្ព័រវ៉ាក់សាំងនោះ។ ឯកឧត្តមក៏បានរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរថា កាលពីពេលកន្លងទៅនេះ ឯកឧត្តមបានជួបពិភាក្សាការងារទៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី១៩ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដែលលទ្ធផលនៃកិច្ចប្រជុំនោះគឺទទួលបាននូវភាពជោគជ័យ។ ក្រៅពីកិច្ចការទ្វេភាគី ក៏មានការផ្លាស់ប្តូរមតិជុំវិញបញ្ហាតំបន់ និងអន្តរជាតិផងដែរ លើសពីនេះទៀតឧត្តមក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងការងារអាស៊ាន ក៏ដូចជាវៀតណាមផងដែរ ហើយគាត់ក៏បានគូសបញ្ជាក់ថា ប្រទេសវៀតណាម នឹងធ្វើអ្វីតាមដែលខ្លួនអាចធ្វើទៅបាន
ដើម្បីគាំទ្រឲ្យកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានភាពជោគជ័យ។ឯកឧត្តម ក៏បានអរគុណសម្តេចតេជោមន្ត្រី ដែលបន្តការគាំទ្រទៅដល់ពាណិជ្ជកររបស់វៀតណាមដែលធ្វើធុរកិច្ចនៃប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា កម្ពុជា និងវៀតណាមនឹងបន្តជំរុញកិច្ចសហការជាពិសេសព្រំដែនរវាងប្រទេសទាំងពីរឲ្យក្លាយជាព្រំដែននៃសន្តិភាព។ ទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ឯកឧត្តមប៊ូយ ថាញ់សឺន(BùiThanhSơn)បានអបអរសាទរចំពោះដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមចាត់ទុកថាទស្សនកិច្ចនេះ គឺមានសារសំខាន់សម្រាប់ការងារអាស៊ាន ហើយឯកឧត្តមមានការគាំទ្រចំពោះសកម្មភាពដែលសម្ដេចតេជោបានចូលរួមចំណែកជួយដល់មីយ៉ាន់ម៉ានោះ។សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាអ្វីដែលប្រជាជននៃប្រទេសទាំងពីរបានទទួលផលពីគ្នាទៅវិញទៅមក គឺយើងមានព្រំដែនប្រកបដោយសុខសន្តិភាព។ សម្ដេចតេជោបានមានប្រសាសន៍ពីការងារចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ានផងដែរ ដែលសកម្មភាពនេះជាឱកាសដែលយើងអាចបើកប្រទេសឡើងវិញ ក៏ដូចជាបើវិស័យទេសចរណ៍ឡើងវិញផងដែរ។ សម្ដេចតេជោមានជំនឿថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងបន្តកើនឡើងបន្ថែមទៀត លើសពី ១០ពាន់លានទៅទៀត។ សម្ដេចតេជោបានមានប្រសាសន៍ថាការបើកសាលារៀនឡើងវិញនេះ ឃើញថាសិស្សជាច្រើនបានត្រឡប់ចូលរៀនវិញហើយ ប៉ុន្តែយើងមិនមានករណីឆ្លងច្រើនដែលគួរឲ្យកត់សម្គាល់នោះទេ ។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្តេចតេជោ បានគូសបញ្ជាក់ថាយើងត្រូវតែ ខិតខំបន្តជំរុញ លើការវិនិយោគពាណិជ្ជកម្មទេសចរណ៍ ដើម្បីឲ្យសេដ្ឋកិច្ចមានការតភ្ជាប់គ្នា។ សម្ដេចតេជោក៏បានមានប្រសាសន៍ពីគម្រោងនៃការតភ្ជាប់ ផ្លូវដែកកម្ពុជា និងវៀតណាមដោយសម្ដេចចង់ឃើញជំរុញការតភ្ជាប់ផ្លូវដែកនេះ ដែលនឹងអាចជួយសម្រួលដល់ ការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។ ពាក់ព័ន្ធទៅនឹងរឿងអាស៊ានសម្ដេចតេជោបានមានប្រសាសន៍ថា អាស៊ានមានការងារធ្វើជាច្រើនមិនមែនមានតែរឿងមីយ៉ាន់ម៉ានោះទេ។ អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃមីយ៉ាន់ម៉ាឡើយ តែយើងនៅតែបន្តខិតខំជួយដល់មីយ៉ាន់ម៉ា តែការងារដែលអាស៊ានត្រូវធ្វើគឺមានជាច្រើនទៀត។ទាក់ទងទៅនឹងការជំរុញCOCសម្ដេចតេជោបានបញ្ជាក់ថានៅក្នុងជំនួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ានបានផ្ដល់ មន្ទីអគ្គលេខាធិការដ្ឋានអាស៊ានក្នុងការចចារនិងការប្រជុំសម្រាប់ការងារCOCហើយកន្លងមកសម្ដេចក៏ធ្លាប់បានផ្ដល់នូវសណ្ឋាគារហាយ៉ាត់រីជិនស៊ីភ្នំពេញសម្រាប់ជាកន្លែងចរចាផងដែរក្នុងការជំរុញការងារនេះ។ជាចុងក្រោយសម្ដេចតេជោក៏បានជូនពរឲ្យឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម ទទួលបាននៅសុខភាពល្អ និងជោគជ័យជាបន្តបន្ទាប់ទៀត៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.