ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

បែកធ្លាយ​លោកឧត្តមសេនីយ៍ទោ អុំ​ វណ្ណា​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច.បែរជាប្រកបមុខរបរម៉ៅការកស៊ីប្រមូលទិញឈើ​អោយក្រុមហ៊ុនឯកជននៅចំនុច​យ៉ាង​អា​ណាធិបតេយ្យ

បែកធ្លាយ​លោកឧត្តមសេនីយ៍ទោ អុំ​ វណ្ណា​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច.បែរជាប្រកបមុខរបរម៉ៅការកស៊ីប្រមូលទិញឈើ​អោយក្រុមហ៊ុនឯកជននៅចំនុច​យ៉ាង​អា​ណាធិបតេយ្យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បែកធ្លាយ​លោកឧត្តមសេនីយ៍ទោ អុំ​ វណ្ណា​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច.បែរជាប្រកបមុខរបរម៉ៅការកស៊ីប្រមូលទិញឈើ​អោយក្រុមហ៊ុនឯកជននៅចំនុច​យ៉ាង​អា​ណាធិបតេយ្យ

ព្រះវិហារ.​ បែកធ្លាយ​លោកឧត្តមសេនីយ៍ទោ អុំ​ វណ្ណា​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួង​មហាផ្ទៃ​និងជាប្រធានក្រុមការងារបង្រ្លាបបទល្មើសធនធានធម្មជាតិ​ តែបែរជាមក ប្រកបមុខ​របររកស៊ី.ប្រមូលទិញឈើដោយខុសច្បាប់ឲ្យទៅក្រុមហ៊ុនមួយ ដោយឥតខ្លាចញញើតច្បាប់ឡើយ។
យោងតាម ប្រភព ព័ត៌មាន ច្បាស់ការ​បានបញ្ជាក់ថា​ លោកឧត្​តមសេនីយ៍ទោ​អុំ​ វណ្ណា​ ចាត់តាំងមន្រ្តីក្រោមឪវាទរបស់ខ្លួន ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ និងកាងឈើពីក្រៅចូលមកក្នុងក្រុមហ៊ុន.នៅចំនុច​ក្រុម​ទី​១ របស់​ក្រុម​ហ៊ុន​បាយស៊ីអូធឹក ស្ថិត​នៅ​ភូមិ​អន្សោងធ្លាក់ ឃុំ​កំពង់​ចាម​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​។
ដោយមាន​ការ​ពាក់​ព័ន្ធ​និង​ ក្រុម​ហ៊ុន​ដោនផ្លានថេសិន.ស្ថិតនៅ​ក្នុង​ភូមិ​ត្មាតប៉ើយ ឃុំព្រីងធំ ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ​ លោក​ឧត្តម​សេនីយ៍​បាន​ប្រមូល​ទិញ​ឈើ​ដោយ​ខុសច្បាប់. ដើម្បី​ដឹកជញ្ជូន​យកទៅលាក់ទុក នៅក្នុង​ឃ្លាំង​ក្រុម​ហ៊ុន​អង្គរផ្លាយហ្វួត ស្ថិត​ក្នុង​ភូមិ​ជ្រោយ​មេត្រី​ ឃុំឬស្សីជ្រោយ ស្រុក​មុខកំពូល​ខេត្ត​កណ្តាល​ ដើម្បី​ត្រៀម​ដាក់ចូកទូកុងន័រ សម្រាប់​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅក្រៅប្រទេស។
សកម្មភាព.ថ្នាក់​លោកឧត្តតមសេនីយ៍ទោ ប្រព្រឹត្ត​ទង្វេដោយមិនប្រកតិនេះ ត្រូវ​បាន​មហាជន​សើចចំអក​ថា​ សម្តេច​ខំទុកចិត្ត អោយតួនាទី និងឋាន:ខ្ពង់ខ្ពស់​ សម្រាប់​ដឹកនាំបង្រ្កាបបទល្មើសធនធានធម្មជាតិ បែរជាយកតួនាទីបុណ្យស័ក្កមកប្រឡាក់ប្រឡោកនិងបទល្មើសព្រៃឈើទៅវិញ។
មហា​ជន.ក៏ដូចជា​មន្រ្តី​ឃ្លាំមើល​ការអនុវត្ត​ច្បាប់​របស់​ ក្រសួង​មហាផ្ទៃ.ក្នុង​ការរបង្រ្កាប​បទល្មើស​សេដ្ឋកិច្ច​ បានសុំទទូចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយ បើក​ការ​ស៊ើបអង្កេត​ករណី​ដែល​បាន​រាបរៀបខាង ដើម្បី​រក្សាធនធានសម្បត្តិរដ្ឋ ជាផលប្រយោជន៍ជាតិផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.