មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ តែងតែផ្តល់ការយកចិត្តទុកដាក់ ចំពោះយោធិនក្រោមឱវាទ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ លោឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ កងការពារព្រំដែនលេខ៥០៣ ដឹកនាំនាយទាហាននាំយកថវិកាចំនួន ៨០ម៉ឺនរៀល ទៅប្រគល់ជូនលោកវរសេនីយ៍ទោ នី ទី មេបញ្ជាការរង កងការពារព្រំដែនលេខ៥០៣ ដែលបច្ចុប្បន្នមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងការពារព្រំដែនលេខ៥០៣ ផ្តាំផ្ញើឲ្យលោក វវរសេនីយ៍ទោ នី ទី សូមកុំមានការព្រួយបារម្ភ និងខិតខំព្យាបាលជំងឺ និងថែបំប៉នសុខភាព អនុវត្តឲ្យបានម៉ឺងម៉ាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ និងបានវិលត្រឡប់មកបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន។
សូមរំលឹកថា ឧត្តមសេនីយ៍ត្រី ឃួន ជឿនមេបញ្ជាការ កងការពារព្រំដែនលេខ៥០៣ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខយោធិនក្នុងអង្គភាព ពេលមានយោធិន ឬគ្រួសារកងទ័ពជួបការលំបាកខ្វះខាត ឬមានជំងឺ ឧត្តមសេនីយ៍ត្រី ឃួន ជឿន តែងយកចិត្តទុកដាក់ជួយឧបត្ថម្ភទំនុកបម្រុងជានិច្ច ជាពិសេសឧត្តមសេនីយ៍ត្រី គឺជាថ្នាក់ដឹកនាំដ៏ល្អមួយរូប ប្រកបដោយព្រហ្មវិហារធម៌ ទទួលបានការគោរពស្រឡាញ់ពីសំណាក់យោធិនគ្រប់រូប៕




