ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

បណ្ឌិត ហ៊ុន ម៉ាណែត ឧបត្ថម្ភអំណោយមនុស្សធម៌ ជូន ៣គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យ នៅខេត្តកោះកុង

បណ្ឌិត ហ៊ុន ម៉ាណែត ឧបត្ថម្ភអំណោយមនុស្សធម៌ ជូន ៣គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យ នៅខេត្តកោះកុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កោះកុង)៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំនូវចែកអំណោយមនុស្សធម៌ ជនរងគ្រោះដោយសារឆ្លងចរន្តអគ្គីភ័យឆាបឆេះ ចំនួន ៣គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្ទះទាំងនោះ បានឆេះកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

លោកអភិបាលរងខេត្ត បានថ្លែងឲ្យដឹងថា «លោកនិងម្ចាស់អំណោយមនុស្សធម៌ សូមសម្តែងនូវការចូលរួមសោកស្តាយ និងរំលែកទុក្ខដល់សមាជិកក្រុមគ្រួសាររងគ្រោះទាំងនោះ និងក្នុងការសម្រួលដល់ការលំបាកចំពោះមុខ ក្រុមការងារក៏បាននាំយកអំណោយ ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី មកឧបត្ថម្ភផងដែរ»។

អំណោយមនុស្សធម៌ដែលបានយកចែកជូនជនរងគ្រោះទាំង ៣គ្រួសារ មានសម្ភារ និងថវិកា ដែលក្នុងមួយគ្រួសារៗមានដូចជា៖

១៖ ទឹកត្រី ៣យួរ (៦ដប)ក្នុងមួយគ្រួសារ ១យួរ
២៖ ភេសជ្ជៈ Pocari sweat ៣កេស ក្នុងមួយគ្រួសារ ១កេស
៣៖ ជែលលាងដៃ ១ដប (៥០០ml W.A.O)
៤៖ តែខ្ញីទឹកឃ្មុំ ១ប្រអប់
៥៖ សាប៊ូបោកសំលៀកបំពាក់ ១ដប
៦៖ ច្រាសដុសធ្មេញ ៥ដើម
៧៖ កន្ត្រៃកាត់ក្រចក ៥កន្ត្រៃ
៨៖ ត្រីខ ៣យួរ (១២កុំប៉ុង) ក្នុងមួយគ្រួសារ ១យួរ
៩៖ ទឹកស៉ីអ៉ីវ ៣យួរ (៦ដប) ក្នុងមួយគ្រួសារ ១យួរ
១០៖ មីម៉ាម៉ា ៣កេស (៣០កញ្ចប់ )ក្នុងមួយគ្រួសារ១កេស
១១៖ អង្ករ ៥០គ.ក្រ ក្នុងមួយគ្រួសារ
១២៖ ម៉ាស់ ៦ប្រអប់ ក្នុងមួយគ្រួសារ២ប្រអប់
១៣៖ ថវិកា ៦លានរៀល ក្នុង១គ្រួសារ ២លានរៀល
១៤៖ ថ្នាំពេទ្យ ៣កញ្ចប់ មួយកញ្ចប់ ក្នុង១គ្រួសារ។

ក្នុងឱកាសនេះ ប្រជាពលរដ្ឋរងគ្រោះទាំង ៣គ្រួសារ ក៏បានអំណរគុណចំពោះ បណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរ និងដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ។

ក្នុងនោះពួកគាត់ក៏បានរៀបចំជានំបញ្ចុកសម្លរការី សម្រាប់ជាការអរគុណដល់ក្រុមការងារ និងប្រជាពលរដ្ឋក្បែរខាងដែលបានជួយសង្គ្រោះ តាមរយៈការជួយពន្លត់អគ្គិភ័យបានទាន់ពេលវេលា និងធ្វើឲ្យទំហំនៃការឆេះត្រឹមតែ ៣ខ្នងផ្ទះ ដែលនេះជាស្មារតីសាមគ្គីជួយយកគ្នាក្នុងគ្រាអាសន្ន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.