ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១​ និងលេីកទិសដៅអនុវត្តឆ្នាំ២០២២​ ក្រោមអធិបតីភាពឯកឧត្តម សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានស្តីទីស.ស.យ.ក ឯកឧត្តមបណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលស.ស.យ.ក និងជាអភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក​ ឡេង​ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានធ្វើរាយការណ៍សកម្មភាពការងារដែលសម្រេចបាន និងបញ្ហាប្រឈមនៅក្នុងឆ្នាំ២០២១កន្លងទៅ និងលើកផែនការទិសដៅសំខាន់ៗសម្រាប់អនុវត្តន៍បន្តនាឆ្នាំ២០២២នេះ។

លោក ម៉ៅ ឌុង បានគូសបញ្ជាក់ថា ដោយសារតែការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍កាលពីឆ្នាំ២០២១ កន្លងទៅ បានធ្វើឲ្យមានការរាំងស្ទះ ឬពន្យានូវកិច្ចការងារមួយចំនួន ក៏ប៉ុន្តែសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សម្រេចបាននូវកិច្ចការដែលបានដាក់ចេញ និងបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ពិសេសសម្រាប់ឆ្នាំ២០២២ នឹងបន្តបេសកម្មរបស់ខ្លួនលើគ្រប់វិស័យ ចូលរួមជួយការងារសង្គមឲ្យកាន់តែទ្វេឡើងបន្ថែមទៀត។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម សាយ សំអាល់ ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារដែលថ្នាក់ដឹកនាំ និងសមាជិកសមាជិកាស.ស.យ.កទូទាំងខេត្តត្បូងឃ្មុំ សម្រេចបាន និងទិសដៅការងារបន្ត។

ក្នុងឱកាសនោះដែរឯកឧត្តម សាយ សំអាល់ ក៏បានលើកឡើងនូវសារៈសំខាន់នៃសាមគ្គីភាព ក្រោមម្លប់សន្តិភាព ដែលនាំឱ្យយុវជនទទួលបានឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ។

បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្ដល់ជាអនុសាសន៍ណែនាំឲ្យ សមាជិក សមាជិកា ខិតខំបន្ដពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍ធនធានមនុស្សទាំងចំណេះដឹង និងជំនាញដល់យុវជនជំនាន់ក្រោយ។

ក្នុងឳកាសនោះ គណៈអធិបតីបានផ្តល់លិខិតសរសើរដល់សប្បុរសជន ដែលបានចូលរួមជួយឧបត្តម្ភថវិកា សម្ភាៈ ជួយទ្រទ្រង់បេសកម្មការងារ និងស.ស.យ.ក ក្រុង-ស្រុក ដែលខិតខំក្នុងសកម្មភពការងារនៅតាមមូលដ្ឋាន ក៏ដូចជាថតរូបអនុស្សាវរីយ៍ជាមួយសមាជិកសមាជិកាទាំងអស់ផងដែរ៕     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.