ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

អ្នកសារព័ត៌មានជាច្រើនទទួលបានការបណ្តុះបណ្តាលពីសមាគមសារព័ត៌មានអេឡិចត្រូនិច អ្នកសារព័ត៌មានជាតិ លើជំនាញនិពន្ធបទវិចារណកថាពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ

អ្នកសារព័ត៌មានជាច្រើនទទួលបានការបណ្តុះបណ្តាលពីសមាគមសារព័ត៌មានអេឡិចត្រូនិច អ្នកសារព័ត៌មានជាតិ លើជំនាញនិពន្ធបទវិចារណកថាពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ្នកសារព័ត៌មានជាច្រើនទទួលបានការបណ្តុះបណ្តាលពីសមាគមសារព័ត៌មានអេឡិចត្រូនិច
អ្នកសារព័ត៌មានជាតិ លើជំនាញនិពន្ធបទវិចារណកថាពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២២
អ្នកសារព័ត៌មានជាច្រើនទទួលបានការបណ្តុះបណ្តាលពីសមាគមសារព័ត៌មានអេឡិចត្រូនិច
អ្នកសារព័ត៌មានកម្ពុជា លើជំនាញនិពន្ធបទវិចារណកថាពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិពីប្រធាន ឯកឧត្តមបណ្ឌិត ម៉េង សោភណ្ឌ័ ប្រធាន
សមាគមសារព័ត៌មានអេឡិចត្រូនិច MSJ អឹម អេស ជេ បានដឹកនាំបើកវគ្គបណ្ដុះបណ្ដាល លើជំនាញ «និពន្ធបទវិចារណកថា ស្ដីពី ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ» ជូនសិក្ខាកាមជាអ្នកសារព័ត៌មានចំនួន១៣០រូប មកពីអង្គភាពផ្សេងៗ នៅទីស្នាក់ការរបស់លោក. ក្នុង. រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២២នេះ។

ឯកឧត្តមបណ្ឌិត ម៉េង សោភណ្ឌ័ ជាប្រធាន
បានប្រកាសដាក់បញ្ចូលសមាជិកសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ MSJ ជាច្រេីនរូបរួម មានប្រធានអនុប្រធានគណះកម្មា។

ការបញ្ចូលជាសមាជិកសមាគមសារព័ត៌មានអេឡិចត្រូនិចដេីម្បីធ្វេីការ ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណង ពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងក្នុងឱកាស ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មាន នាពេលកន្លងមកថា «ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាន និងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ»។

វគ្គបណ្តុះបណ្តាលនេះ សម្របសម្រួលដោយអ្នកជំនាញវិស័យព័ត៌មាន លោកគ្រូអ្នកគ្រូមានបទពិសោធិ៍ច្រេីនឆ្នាំកន្លងមក។

ក្រោយបញ្ចប់វគ្គសិក្សារ សិក្ខាកាម បានទទួលចំណេះដឹងសំខាន់ៗដូចជា៖
១.អ្វីទៅជាវិចារណកថា? តើប្រធានបទសម្រាប់សរសេរវិចារណកថាបានមកពីណា?
២.ការបង្កើតទស្សនៈ
៣.គោលដៅ៖
លើកសសើររឺវាយប្រហារ, ពន្យល់ពីហេតុការដែលកើតឡើង, បញ្ចុះបញ្ចូល, ទស្សទាយទៅអនាគត់ និង កែកម្សាន្ត។
៤.របៀបសរសេរសេចក្តីផ្តើមបទវិចារណកថា៖
និយាយចំៗ-ប្រយោគចេញសេចក្តីប្រកាស, និយាយទូទៅ-ធ្វើការពិព័ណ៌នាអំពីបញ្ហាដែលកើតឡើង, ប្រើសំណួរដែលបង្កើតឡើងនូវការវែកញែកហេតុផលរឺគោលជំហររបស់អ្នក, និង ប្រើឃ្លាគួរឲ្យរំជួលចិត្ត និងទាក់ទាញអារម្មណ៍មួយ ដែលជាការលេងពាក្យរឺ និយាយយោងទៅសុភាសិត ពាក្យស្លោក រឺ ពាក្យទំនាមផ្សេងៗ។ល។
៥.រចនាសម្ព័ន្ធបទវិចារណកថា៖
សេចក្តីផ្តើម, ទឡ្ហីករណ៍ រឺ គោលជំហរ, ឧទាហរណ៍និងអង្គហេតុគាំទ្រ, សេចក្តីសន្និដ្ឋាន, សំណូមពរនិងអនុសាសន៍, និង សម្តីមួយឃ្លាខ្លីចុងក្រោយគួរឲ្យចាប់អារម្មណ៍
៦.ស្វែងយល់អត្ថបទវិចារណកថា នៃទូរទស្សន៍ កាសែត និង
៧.អនុវត្តសរសេរបទវិចារណកថាជាក់ស្តែង
បន្ទាប់ពីបានបញ្ចប់
កម្មវិធី.ក៏មានការពិសារអាហារសាមគ្គី ចែករំលែក សុខ ទុក្ខ បទពិសោធន៍ និង ពង្រឹងមិត្តភាព កិច្ចសហការ ដើម្បីចូលរួមរាយការណ៍ព័ត៌មាន អភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.