ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ ដើម្បី​សុវត្ថិភាព​ខ្លួន​យើង និង​ក្រុមគ្រួសារ​យើង

ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ ដើម្បី​សុវត្ថិភាព​ខ្លួន​យើង និង​ក្រុមគ្រួសារ​យើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាល​ខេត្ត​កំពង់ធំ​): ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ ដើម្បី​សុវត្ថិភាព​ខ្លួន​យើង និង​ក្រុមគ្រួសារ​យើង ។​

​ការ​ថ្លែង​បែប​នេះ​ត្រូវបាន​ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ លើកឡើង​នៅក្នុង​ពិធី​ចែក​អំណោយ​របស់​មន្ទីរ សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កំពង់ធំ ជូន​ដល់​គ្រួសារ​ចំនួន ៣៥០​គ្រួសារ ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ខ្យល់​កន្ត្រាក់ ស្ថិតនៅក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​២០២២​។​

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម ងួន រតនៈ លើកឡើងថា អំណោយ​ទាំងនេះ​គឺ​បានមកពី​ការគិតគូរ​យកចិត្តទុកដាក់​ទេ​សុខទុក្ខ​ជា​ភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ របស់​រាជរដ្ឋាភិបាល តាមរយៈ​មន្ទីរ​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត សម្រាប់​ចែក​ជូន​បងប្អូន​ដែល​មាន​ភាពខ្វះខាត ក្នុង​ចំណោម​អ្នក​មាន​ជីវភាព​ខ្វះខាត​ជាងគេ និង​អ្នក ទទួល​រងគ្រោះ​គ្រោះធម្មជាតិ ដូចជា គ្រោះ​រាង​ស្ងួត ខ្យល់​កន្ត្រាក់ រន្ទះបាញ់ និង​ទឹកជំនន់ ដោយ​មិន​ទុកឱ្យ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយ​អាជ្ញាធរ​មិន​បានដឹង​នោះទេ​។

​ឯកឧត្តម​បន្ថែមទៀតថា នៅក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូវី​ដ​១៩ នេះ បងប្អូន​ប្រជាពលរដ្ឋ​យើង​ភាគច្រើន​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ទន្ទឹមនឹងនោះ​ប្រមុខ​រាជរដ្ឋាភិបាល បាន​ជួយ​គាំទ្រ​ជីវភាព​របស់​បងប្អូន ដែលមាន​ជីវភាព​ខ្វះខាត​ក្រ​១ ក្រ​២ ទទួលបាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ជា​រៀងរាល់​ខែ​ផង​ដែរ ។​

​គួរ​រំលឹក​ផងដែរ​ថា អំណោយ​ដែល​ត្រូវ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៣៥០​គ្រួសារ​នៅ​ពេល​នេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២៥​គី​ឡូ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ និង​ភួយ ១ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.