រដ្ឋបាលខណ្ឌដូនពេញ ប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាតស្រះចកអាណត្តិទី៤
ភ្នំពេញ)៖ ថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:០០រសៀល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់ស្រះចក អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងទិសដៅភារកិច្ច ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សារិន វណ្ណា ប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋាន សង្កាត់ស្រះចក លោក ហែម អាន ប្រធានគណបក្សខណ្ឌ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ជាអនុប្រធានគណបក្សខណ្ឌដូនពេញ និងដោយ មានការចូលរួមពី លោក-លោកស្រី ប្រធានអនុប្រធាន ក្រុមកាងារ ចុះជួយសង្កាត់ លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ លោក-លោកស្រី ក្រុមការងារចុះជួយសង្កាត់ស្រះចក និងសមាជិក សមាជិកាសរុបចំនួន១៥០ នាក់ ស្រីចំនួន៤១៕





