ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

លោក កែវ រតនៈ និងអភិបាលខេត្តពោធិ៍សាត់ ប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាករ កីឡាការិនី បាត់ទាត់ និងបាល់ទះ ដែលចូលរួមប្រកួតដណ្តើមពានរង្វាន់ ៧មករា លើកទី៩ ឆ្នាំ២០២២

លោក កែវ រតនៈ និងអភិបាលខេត្តពោធិ៍សាត់ ប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាករ កីឡាការិនី បាត់ទាត់ និងបាល់ទះ ដែលចូលរួមប្រកួតដណ្តើមពានរង្វាន់ ៧មករា លើកទី៩ ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ការប្រកួត និងប្រគល់ពានរង្វាន់ជ័យលាភី ដល់ក្រុមកីឡាករ កីឡាការិនី បាល់ទាត់ និងបាល់ទះ ដែលចូលរួមប្រកួតដណ្តើមពានរង្វាន់ ៧ មករា លើកទី៩ ឆ្នាំ២០២២ នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

ការប្រកួតនេះទទួលបានការឧបត្ថម្ភពីសំណាក់ លោក កែវ រតនៈ ស្របតាមទិសស្លោក «កីឡានាំមកនូវ មិត្តភាព សាមគ្គីភាព និងសុខភាព» ដែលពិធីនេះធ្វើឡើងនៅបរិវេណអនុវិទ្យាល័យ ព្រះសីហនុក្រគរ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ បានអបអរសាទរចំពោះជ័យលាភី ដល់ក្រុមជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងលើប្រភេទកីឡានីមួយៗ អស់ពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដែលនេះជាការចូលរួមលើកស្ទួយវិស័យកីឡានៅក្នុងខេត្ត ពិសេសចំរាញ់យកគុណភាពកីឡាករ ទៅកាន់ថ្នាក់ជាតិ។

លោកបន្តថា តាមរយៈការប្រកួតប្រជែង អស់រយៈពេល៣៦ថ្ងៃ ពោលគឺ(ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២) ពិតជាបានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចេះគោរពវិន័យ បទបញ្ជា បច្ចេកទេស ស្រលាញ់ និងយោគយល់អធ្យាស្រ័យគ្នា ជាពិសេសបានឆ្លុះបញ្ចាំង នូវការចូលរួមលើកកម្ពស់វិស័យកីឡា ឱ្យមានការវិវឌ្ឍឈានទៅមុខជាលំដាប់។

លោកបានគូសបញ្ជាក់ថា ទឹកចិត្ត និងស្មារតីជាអ្នកកីឡា គឺសំដៅថា ការចាញ់ឈ្នះគឺមិនសំខាន់ទេ ចំណុចដែលសំខាន់នោះឱ្យតែបានជួបជុំគ្នា រាប់អានគ្នា ស្រលាញ់គ្នា ជាក់ស្តែងដូចការប្រកួតនេះ គឺដើម្បីមិត្តភាព សាមគ្គីភាព សុខភាព និងឈាមទៅរួមគ្នា ដើម្បីកសាងស្រុកក្រគរឱ្យមានការរីកចម្រើន ហើយយើងសង្ឃឹមថានឹងបង្កើតឱ្យមានកម្មវិធីនេះបន្តទៅឆ្នាំក្រោយៗទៀត។

លោកក៏បានអំពាវនាវ ដល់ក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងត្រូវផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ឱ្យមកទទួលវ៉ាក់សាំងដូសជំរុញតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តឱ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនពី មេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមេក្រុង។

សូមបញ្ជាក់ថា ឆ្នាំនេះគណៈកម្មការរៀបចំការប្រគួត បានទទួលចុះឈ្មោះក្រុមកីឡាករ កីឡាការិនី មានចំនួន២២ក្រុម កីឡាករសរុប ៤៨៥នាក់ ស្រី៦០នាក់ ដោយបែងចែក បាល់ទាត់បុរស១៧ក្រុម និងបាល់ទះនារី០៥ក្រុម។ ចំពោះលទ្ធផលប្រគួតរយៈពេល ៣៦ថ្ងៃមកនេះ គឺវិញ្ញាសាបាល់ទះ «នារី» ចំណាត់ថ្នាក់លេខ១ ក្រុមស្រលាញ់សន្តិភាព, ចំណាត់ថ្នាក់លេខ២ ក្រុម សសយក ស្រុកក្រគរ, ចំណាត់ថ្នាក់លេខ៣ ក្រុមវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ឈើតុំ និងចំណាត់ថ្នាក់លេខ៤ ក្រុមអនុវិទ្យាល័យព្រះសីហនុក្រគរ។ ដោយឡែកវិញ្ញាសាបាល់ទាត់ «បុរស ចំណាត់ថ្នាក់លេខ១ ក្លិបយុវជនឈើតុំCFC, ចំណាត់ថ្នាក់លេខ២ ក្លិបយុវជនTiger FC, ចំណាត់ថ្នាក់លេខ៣ ក្លិបយុវជនឃុំក្បាលត្រាច, ចំណាត់ថ្នាក់លេខ៤ ក្លិបយុវជនឃុំអន្សាចំបក់, ក្រុមបាល់ទាត់ដែលមានសីលធម៌ល្អ ក្រុមTiger FC, គ្រូបង្វឹកល្អជាងគេ ក្រុមឈើតុំCFC, កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ កីឡាករ ចាន់នី វុទ្ធី និងអ្នកចាំទីដែលល្អជាងគេ កីឡាករ ទ្រឿង វ៉ាឃីម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.