ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន

​អតីត​សង្ឃ ពឿយ មេត្តា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​

​អតីត​សង្ឃ ពឿយ មេត្តា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ អតីត​សង្ឃ ពឿយ មេត្តា ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ តាម​ពាក្យបណ្តឹង​អន្តរាគមន៍​របស់​លោក​ស្រី​ឧកញ៉ា សៀង ចាន់​ហេង និង យោង​តាម​ដីកា​បញ្ជា​អោយ​ចូល​ខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ការចាប់ខ្លួន​អតីត​សង្ឃ ពឿយ មេត្តា នាពេលនេះ ធ្វេី​ឡេីង​ក្រោយពី​មាន​ការបាតុក​ម្ម​ទ្រង់ទ្រាយ​ធំ​មួយ​មុខ​ភូមិគ្រឹះ​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ពាក់ព័ន្ធ​ដី​វត្ត​នៅ​ប្រទេស​ជប៉ុន ។​

​តាម​ប្រភព​ព័ត៌មាន​ដែល ទើប​ទទួលបាន នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២ នេះ បានអោយដឹងថា អតីត​សង្ឃ ពឿយ មេត្តា ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស បរិហារកេរ្តិ៍​ជា​សាធារណៈ , ប្រើប្រាស់​ត្រា​ក្លែង , ក្លែងបន្លំ​ឯកសារ​សាធារណៈ , ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង , ញុះញង់​អោយ​មាន​ការរើសអើង និង បាតុកម្ម តាម​ពាក្យបណ្តឹង​អន្តរាគមន៍​របស់​លោក​ស្រី​ឧកញ៉ា សៀង ចាន់​ហេង ។​

​យោង​តាម​ដីកា​បញ្ជា​អោយ​ចូល​ខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២ បង្ហាញថា អតីត​សង្ឃ ពឿយ មេត្តា ត្រូវ​ចូល​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ អោយបាន​មុន​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ។​

​សូមបញ្ជាក់​ថា សង្ឃដីកា​សម្រេច​មួយ ស្ដីពី ដំណោះស្រាយ​ករណី​អធិករណ៍​នៅ​វត្ត​បារមី​គិរី​ខេមរា​ភ្នំ​បិតា​ធំ ហៅ វត្ត​លោកយាយ​ជំទាវ​ហេង នៅ​ប្រទេស​ជប៉ុន បាន​ចេញ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ មាន​រហូត​ដល់​ចំនួន​៩​ប្រការ ។​
​ក្នុង​សង្ឃដីកា​សម្រេច​នេះ គឺ បាន​ថ្វាយ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​និង​កាន់កាប់​ដី​វត្ត​លោកយាយ​ជំទាវ​ហេង នៅ​ប្រទេស​ជប៉ុន ដល់​គណៈ​សង្ឃនាយក គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ទុក​ជា​គរុភ័ណ្ឌ​សង្ឃ​និង​សម្បត្តិ​មរតក​ពុទ្ធ​សាសនា​ថេរវាទ​កម្ពុជា តទៅ ។​

​ជាមួយគ្នា​នោះ សង្ឃដីកា​សម្រេច ក៏​បាន​ឲ្យ​ព្រះ​ទេវ​សត្ថា ពឿយ មេត្តា និង ក្រុមការងារ​ត្រូវ​បញ្ចប់​អធិករណ៍ ការតវ៉ា​និង​ការទាមទារ​ដី​វត្ត​លោកយាយ​ជំទាវ​ហេង ព្រមទាំង​សំណង​ពី​គ្រប់ភាគី​ទាំងអស់​ក្នុង​អធិករណ៍​នេះ ពេលនេះ​តទៅ ។​

សង្ឃដីកា​សម្រេច​នេះ ក៏​បាន​ព្រមាន​ដែរ​ថា «​ក្នុង​ករណី​មិន​គោរព​តាម​សង្ឃដីកា​សម្រេច នេះ សាមីខ្លួន​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​វិន័យ​និង​ច្បាប់​ជា​ធរមាន​» ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.