ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង «​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្កា​រំដួល​» នៅ​ខណ្ឌ​ដូនពេញ ឃាត់​ជនជាតិ​ចិន ៤ នាក់ បញ្ជូនទៅ​តុលាការ

​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង «​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្កា​រំដួល​» នៅ​ខណ្ឌ​ដូនពេញ ឃាត់​ជនជាតិ​ចិន ៤ នាក់ បញ្ជូនទៅ​តុលាការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​.) បាន​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្កា​រំដួល ស្ថិត​នៅ​អគារ One Park ផ្លូវ​លេខ​០៨ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​ជំនាញ បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​បញ្ជូន​ទៅកាន់​តុលាការ និង​ដកហូត​វត្ថុតាង​មួយ​ចំនួន​ធំ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២២​នេះ បានឲ្យដឹងថា ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​ក្រោយ មាន​ពាក្យបណ្តឹង​របស់​ក្រុម​ជនរងគ្រោះ ដែល​បាន​កែ​សម្ផស្ស​របស់​ពួកគេ​មិនមាន​គុណភាព និង​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ទៀត ខណៈ​ទីតាំង​បើក​អាជីវកម្ម​ក៏​មិន​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ផងដែរ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ទៀតថា ពេល​ចុះ​បង្ក្រាប​នោះ​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​៖
*​ទី​១៖ គ្រូពេទ្យ​ជា​ជនជាតិ​ចិន ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​វេជ្ជសាស្ត្រ​នៅក្នុង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្កា​រំដួល សុទ្ធតែ​ជា​គ្រូពេទ្យ​ដែល​ពុំ​មាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
*​ទី​២៖ គ្រូពេទ្យ​ជា​អ្នកបច្ចេកទេស​បាន​បង្ក​របួស ដោយ​ចេតនា​ដល់​ជនរងគ្រោះ​ជាច្រើន​នាក់​ដោយ​បាន​បំពាន​លើ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ​។​
*​ទី​៣៖ នាំចូល ស្តុក​ទុក ប្រើប្រាស់ ផលិតផល​ឱសថ (​ឱសថ​ក្លែងក្លាយ​) និង​ឧបករណ៍​សម្ភារ​បរិក្ខា​ពេទ្យ​ពុំមាន​ចុះ​លេខ​ប្រវេទន៍ ឬ​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
៤៖ ស្តុក​ទុក និង​ប្រើប្រាស់​ឱសថ​គ្មាន​គុណភាព​(​ហួស​សុពលភាព ឬ​ក្លែងក្លាយ​)​ប្រើប្រាស់​។​

​សេចក្តីប្រកាស​បាន​បន្ត​ទៀតថា ដោយ​ឃើញ​ថា​ទីតាំង​ខុសច្បាប់​នេះ​មាន​កំហុស និង​មិន​អនុលោម​តាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជអាជ្ញា​សម្រេច​ឲ្យ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​បាន​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ចំនួន​៤​រូប (​ក្រុមគ្រូពេទ្យ ជនជាតិ​ចិន​) ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប​។ ចំពោះ​ជន​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ និង​ស្វែងរក ដើម្បី​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់​។
​ព្រឹត្តិការណ៍​នេះ​ជា​ការបង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ដ៏​ធំ​ជា​លើក​ទី​២ របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​។​

«​យើង​សង្កេតឃើញថា មាន​ជន​ខិលខូច​មួយចំនួន​កំពុងបើក​អាជីវកម្ម​ខាង​ផ្នែក​កែ​សម្ផស្ស ដែល​មិន​បាន​គោរព​តាមច្បាប់​របស់​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ ដែល​ទៅ​ទទួល​សេវា​គ្មាន​គុណភាព​រង​ការប៉ះពាល់​ដល់​សុខភាព និង​គ្មាន​សុវត្ថិភាព​ដល់​អាយុជីវិត​ផងដែរ គណៈកម្មាធិការ​នឹង​បន្ត​តាមដាន​ស្រាវជ្រាវ​លើ​កិច្ចការ​នេះ​បន្ថែមទៀត ដោយ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផ​ល​ក្លែងក្លាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ឲ្យ​គណៈកម្មាធិកា​រប្រ​យុទ្ធ​ប្រឆាំង​ផលិតផល ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​.) បន្ត​អនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ ដូច​មាន​ខាងក្រោម​៖
*​ទី​១៖ បន្ត​អនុវត្ត​ប្រកាស​រួម រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥​។​
*​ទី​២៖ បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ជន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឱសថ​សាស្ត្រ និង​វេជ្ជសាស្ត្រ​ខុស​ច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
*​ទី​៣៖ សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នានា ដើម្បី​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​បណ្តា​សេវា​សុខាភិបាល អោយ​គោរព​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
*​ទី​៤៖ បន្ត​ធ្វើ​សកម្មភាព និង​ប្រតិបត្តិការ ដើម្បី​សន្តិសុខ​សុវត្ថិភាព​សុខាភិបាល សុខភាព​សាធារណៈ ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.