ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខចំពោះ មរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខចំពោះ មរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតមួយជូន លោក គឺស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្រ្តីជប៉ុន ចំពោះមរណភាពរបស់ លោក ខៃហ្វឹ តូស្ស៊ីគិ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងក្រៃលែង នៅពេលបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ខៃហ្វឹ តូស្ស៊ីគិ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនដល់ ប្រជាជនជប៉ុន ពិសេសក្រុមគ្រួសារនៃសព»។

សម្តេចបានចាត់ទុកថា លោកអតីតនាយករដ្ឋមន្ដ្រី ខៃហ្វឹ ជារដ្ឋបុរសដ៏លេចធ្លោរបស់ជប៉ុន នឹងនៅតែត្រូវ គេចងចាំជានិច្ច ចំពោះតួនាទីយ៉ាងសំខាន់របស់គាត់ ក្នុងកិច្ចខិតខំប្រឹងប្រែងគាំទ្រដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក ពិសេសការចូលរួមចំណែកដល់ដំណើរការសន្តិភាព នៅកម្ពុជា រហូតឈានទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «សមានចិត្តយ៉ាងជ្រាលជ្រៅ និងការបន់ស្រន់របស់យើងខ្ញុំ នឹងស្ថិតនៅជាមួយឯកឧត្តម និង ប្រជាជនជប៉ុន នៅក្នុងគ្រាដ៏លំបាកនេះ»៕

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.