ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

មន្ទីររៀបចំដែនដីខេត្ដបន្ទាយមានជ័យ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ១ និងភូមិចក រយៈពេល១៥ថ្ងៃ ទុកឲ្យម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវ

មន្ទីររៀបចំដែនដីខេត្ដបន្ទាយមានជ័យ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ១ និងភូមិចក រយៈពេល១៥ថ្ងៃ ទុកឲ្យម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងការបិទផ្សាយជា សាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធក្នុងភូមិ១ និងភូមិចក ដែលមានក្បាលដី ៣,២៥៧ក្បាលដី ក្នុងរយៈពេល១៥ថ្ងៃ ទុកឲ្យម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវ ដោយមានការចូលរួមពី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ស្ថិតក្នុងបវរិវេវត្តស្វាយចាស់ ក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោក មុំ ប៉ុណ្ណា ចៅសង្កាត់ព្រះពន្លាក្រុមការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ និងប្រជាពលរដ្ឋម្ចាស់ដី ២ភូមិ។

លោក អាង ណារិទ្ធ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីនិងនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ មានដំណាក់កាល ៥យ៉ាង ទើបអាចចេញប្លង់រឹងឲ្យបាន រួមមាន៖

*១៖ ត្រៀមរៀបចំ គឺជាការកំណត់ធ្វើការវិនិច្ឆ័យការបង្កើតគណៈកម្មាធិការរដ្ឋបាល ជូនដំណឹងកិច្ចប្រជុំនឹងដំណើរការ ផ្សព្វ ផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ
*២៖ ប្រតិបត្តិការបច្ចេកទេសចុះវាស់វែងនិងធ្វើការវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី
*៣៖ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី ដែលមានរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាព ឲ្យម្ចាស់ដីនិងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះនិង ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានដំណីរការខុសឆ្គង។ ផុតរយៈពេលកំណត់នៃការបោះផ្សាយបងប្អូនប្រជាពលរដ្ឋមិន អាចជំទាស់បន្តបានទៀតឡើយ។ លើសពីនេះទៀត ពេលកំពុងប្រារព្ធធ្វើពិធីបិទផ្សាយ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ភូមិ១ និងភូមិចក ដែលមានរយៈពេល១៥ថ្ងៃនេះ ទុកឲ្យបងប្អូនពិនិត្យ និងតែតម្រូវ។
*៤៖ សម្រេចលើឯកសារវិនិច្ឆ័យបាយរការណ៍ ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរបស់ គណៈកម្មាធិការរដ្ឋបាល ជូនអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេចលើការផ្ដល់សិទ្ធិចំពោះក្បាលដីណាដែលមិនទាន់ មានទំនាស់។
*៥៖ ចុះបញ្ជីចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី ភូមិ១ និងភូមិចក នៅសល់២ដំណាក់កាលទៀតអាចចេញ និងចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋបានហើយ។

ក្នុងនោះផងដែរ លោក អ៊ុ រាត្រី បានបន្ដថា ការបិទការផ្សាយនៃទិន្នន័យក្បាលដីក្នុងភូមិ១ និងចកនោះ មានចំនួន ៣,២៥៧ក្បាលដី ក្នុងសង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដីភូមិ១ មានក្បាលដី១,៨១១ក្បាលដី និងភូមិចកមានកបាលដី១,៤៤៦ក្បាលដី ក្នុងនោះ មានដីលំនៅដ្ឋាន ដីកសិកម្ម ដីអាងទឹក ដីទំនាស់ និងដីគ្មានទិន្នន័យ។

ជាងនេះទៅទៀត លោក អ៊ុ រាត្រី បានឲ្យដឹងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ។ ក្នុងពេល១៥ថ្ងៃនេះ ជាពេលវេលាកំណត់ចុងក្រោយ សម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធ មកពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដី របស់លោកអ្នក លោកស្រី ពិតជាត្រឹមត្រូវ រឺអត់។

សូមបញ្ជាក់ដែរថា ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា៖ ចុះឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល១៥នេះ ក្រោយពីការបិទផ្សាយនេះ ចប់ជាស្ថាពរអ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ។

បន្ថែមពីនេះទៀត អាស្រ័យហេតុនេះ ក្រោយពេល១៥ ថ្ងៃនៃការបិទផ្សាយត្រូវបានបញ្ចប់ក្រុមការងារ ដែលប្រចាំការនៅទីនោះ សូមធ្វើការសហការ ជាមួយអាជ្ញាធរដែនដី ជាពិសេសលោកមេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋ បើពិនិត្យទិន្នន័យក្បាលដីឲ្យបានគ្រប់គ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.