ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោក ទុំ ណូ ដែល​ធ្លាប់​មាន កំហុស​បច្ចេកទេស​កាន់​តែ​ត្រូវប៉ាន់ ក្នុង​តំណែង​ជា មេ​គយ​ខេត្ត​ព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ព្រះសីហនុ ៖  លោក ទុំ ណូ អតីត​ប្រធាន សាខាគយ ខេត្ត​ប៉ៃលិន ដែល​ធ្លាប់​មាន កំហុស​បច្ចេកទេស ក្នុងការ​ធ្វើឲ្យ​បាត់ ចំណូល​ពន្ធ មិន​ត្រូវបាន​ដាក់​ពិន័យ បែរជា​ត្រូវបាន​តែងតាំង ជា​ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹក យូ គួរឲ្យ​ភ្ញាក់ផ្អើល​បំផុ​តដោយសារតែ អំពើពុករលួយ និង​វប្បធម៌ អន្តរាគមន៍ ក្នុង​ការតែងតាំង និង​ផ្ទេរ​តំណែង ក្នុង​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ កំពុង​កើតមាន គួរឲ្យ​ញាក់សាច់ គេ​សង្កេតឃើញ មន្ត្រី​គយ​មុខ​ខ្លាញ់ មួយចំនួន បាន​ព្យាយាម​ចាយលុយ រាប់សិប​ដុំ ក្នុងការ​ជ្រែ​ឬ​ដេញថ្លៃ ឡើងកាន់​តំណែង​ល្អៗ បាន​ដោយ​ជោគជ័យ​។

​គេ​ដឹងថា លោក ទុំ ណូ មាន​ទំនាក់ទំនង​ល្អ ជាមួយ​ឈ្មួញ ដ៏​មាន​អំណាច​ម្នាក់ ដែល​គេ​ល្បី​តៗ​គ្នា​ថា ឈ្មួញ​ម្នាក់​នោះ បាន​ចែក​ហ៊ុន ជាមួយ​ភរិយា​មន្ត្រី​គយ ជាន់ខ្ពស់​ម្នាក់ ក្នុង​ការរកស៊ី​នាំចូល ទំនិញ​ខុសច្បាប់ និង​គេចពន្ធ ហើយ​ឮ​ថា លោក ទុំ ណូ ទៅដល់​ទីណា ក៏​លេចមុខ​ឈ្មួញ​ម្នាក់​នោះ ទៅ​ប្រកប​ជំនួញ ម៉ៅការ​ដឹកជញ្ជូន​ទំនិញ មិន​ដែល​ខាន​ទេ​។ លោក ទុំ ណូ ធ្លាប់មាន​បទពិសោធន៍ ក្នុង​ការប្រមូល​លុយ ពី​អំពើ​គេចពន្ធ គួបផ្សំ​ជាមួយ ការ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ក្រុម​ឈ្មួញ មាន​លុយ មាន​អំណាច​ផង​នោះ គេ​ជឿ​ថា ក្នុង​តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ប្រកបដោយ​សក្តានុពល លោក ទុំ ណូ អាច​ប្រមូល​លុយ​ស្រង់ដើម បាន​យ៉ាង​ងាយស្រួល​។​

​អំឡុង​ពេល​ដែល លោក ទុំ ណូ កាន់តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ក្រុម​ឈ្មួញ នៅតែ​មាន​ឱកាស ដឹកជញ្ជូន ទំនិញ​គេច​ពន្ធ ឆ្លងកាត់​ខេត្ត​ប៉ៃលិន ដោយ​រលូន ហើយ​ករណី​ខ្លះ លោក ទុំ ណូ ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន មិន​បាន​ឃុបឃិត ជាមួយ​ឈ្មួញ ដោយផ្ទាល់  ក៏​គាត់​មាន​ចំណែក ក្នុង​ការបញ្ជាឲ្យ​មន្ត្រី ក្រោម​ឱវាទ ប្រមូល​លុយ​ពី​ឈ្មួញ ដោយ​មិន​ខ្វល់ ពី​ការ​កែទម្រង់ អ្វី​នោះឡើយ​។ ដូចជា ទំនិញ​នាំចូល ត្រូវ​បង់ពន្ធ​ខ្ពស់ តែ​ដោយ​មាន​ការ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ បង់ពន្ធ​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ និង​បង់​ត្រឹមតែ ជា​ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់សិប​ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែៗ​។​

​សូម​រំលឹក​ថា លោក នួន ចន្ទ័​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា តំណាងអោយ លោក​បណ្ឌិត គុណ ញឹម បាន​ធ្វើ​ជា​អធិបតី ក្នុង​ការប្រកាស តែងតាំង និង​ផ្លាស់ប្តូរ មុខតំណែង ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៧ នៅ​សាលាខេត្ត ព្រះសីហនុ ដោយ​ក្នុង​នោះ​លោក យ៉ឹក យូ ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ប្តូរ​ទៅ​ជា​ប្រធាន សាខាគយ កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ជំនួស​លោក គិន លី ដែល​ត្រូវ ចូលនិវត្តន៍ ចំ​ណែ​លោក ទុំ ណូ អតីត​ប្រធាន សាខាគយ ខេត្ត​ប៉ៃលិន មក​ទទួល​តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ​៕

 

custom prahsihanuk (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.