ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

គ្រូពេទ្យ​ចិន​ស្ទើរភ្លើង ឈ្មោះ​វ៉ាន់ ចាន់​ជូ វះកាត់​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ខេត្ត​ពោធិ៍សា​ត់ បាន​បើក មន្ទីរ​សម្រាក​ព្យាបាល ក្រុង​ស្ទឹង​សែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ធំ ៖  គ្លីនិក​ឈ្មោះ​មន្ទីរ​សម្រាក​ព្យាបាល ក្រុង​ស្ទឹង​សែង​នៅក្នុង​ខេត្ត​ធំ ដោយ​គេ​ដឹងថា​បាន​បើក​ព្យាបាល​៣​ខែ​កន្លង​មក​ហើយ​ដល់​ថ្ងៃ​ទី​១៦​ខែ​កុម្ភ​:​ឆ្នាំ​២០១៧​ដែល​មាន​ម្ចាស់​ឈ្មោះ​វ៉ាន់ ចាន់​ជូ ជា​គ្រូពេទ្យ​ចិន​ស្ទើរភ្លើង វះកាត់​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ខេត្ត​ពោធិសាត់ នៅ​ម៉ោង​២១ និង​៤០​នាទី​យ​ប ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៥​នៅក្នុង​គ្លីនិក​ផ្ទះល្វែង​ជួល​របស់​គ្រូពេទ្យ​ចិន​រូបនោះ ដែល​មាន​ទីតាំង​នៅ​ទល់មុខ​សណ្ឋាគារ KM ស្ថិតក្នុង​ភូមិ​ពាល​ញែក​១​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។​

ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ជួប​សម្ភាសន៍​ជាមួយ​គ្រូពេទ្យ​ចិន​រូបនេះ នៅ​ថ្ងៃ​ទី​១៦​ខែ​កុម្ភ​:​ឆ្នាំ​២០១៧ បានឱ្យដឹងថា ខ្លូន​បាន​មក​បន្ត​ព្យាបាល​ អ្នក​ជម្ងឺ​នៅ​ទីនេះ​ជាង​៣​ខែ​មក​ហើយ ដោយសារ​ម្ចាស់​គ្លីនិក​នេះ​ត្រូវ​ជា​មិត្តភ័ក្ររ​បស់​ខ្លូន ឥឡូវនេះ​គេ​ទៅ​ស្រុក​ចិន​វិញ​ហើយ​។​លោក​បន្តថា លោក​បាន​ឱ្យ​លុយ​ទៅ​ឈ្មោះ​វុ​ធ​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ​ច្រើន​ហើយ​ ​ដើម្បី​ជួយ​រត់​ការ​ច្បាប់​ឱ្យ​ខ្លួន​បាន​បន្ត​ជំនួស​ម្ចាស់​មុន ប៉ុន្តែ​ជាង​៣​ខែ​ហើយ លោក វុ​ធ មិនឃើញ​យក​ច្បាប់​មក​ឱ្យ​ទេ​។​

​ពាក់ព័ន្ធ​ករណី​បើក​គ្លីនិក​គ្មាន​ច្បាប់​អនុញ្ញាត​របស់​​គ្រូពេទ្យ​ចិន ឈ្មោះ​វ៉ាន់ ចាន់​ជូ នេះ លោក វុ​ធ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី ១៦ កុម្ភះ​នេះ​ថា គ្រូពេទ្យ​ចិន ឈ្មោះ​វ៉ាន់ ចាន់​ជូ នេះ ឌុ​កទ័រ ឯកទេស  ចំពោះ​ច្បាប់ គឺ​នៅ​មាន​ច្បាប់​ចាស់​ពី​មុន​មក ៧ ខែ​ទៀត​ទើប​ផុត ចំពោះ​ច្បាប់​ថ្មី គ្រូពេទ្យ​ចិន ឈ្មោះ​វ៉ាន់ ចាន់​ជូ​នេះ កំពុង​ដាក់​ស្នើរ​​សុំ​ទៅ​ក្រសួង​ហើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥ នៅក្នុង​គ្លីនិក​ផ្ទះល្វែង​ជួល​របស់​គ្រូពេទ្យ​ចិន​រូបនោះ ដែល​មាន​ទីតាំង​នៅ​ទល់មុខ​សណ្ឋាគារ KM ស្ថិតក្នុង​ភូមិ​ពាល​ញែក​១​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ គ្រូពេទ្យ​គ្មាន​បទពិសោធន៍​ច្បាស់លាស់ ឈ្មោះ​វ៉ាន់ ចាន់​ជូ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​ហេ​ណាន ប្រទេស​ចិន ចេះ​និយាយ​ភាសារ​ខ្មែរ​បន្តិចបន្តួច ហើយ​បាន​មក​បើក​គ្លីនិក ព្យាបាល​អ្នកជំងឺ នៅក្នុង​ក្រុង​ពោធិ៍សាត់ ប្រមាណ​ពី​៤ ទៅ​៥​ឆ្នាំ ទៅហើយ តែ​គ្មាន​ច្បាប់ អនុញ្ញាត​នោះទេ ។ បាន​វះកាត់​ដុំ​គីស​ស្ត្រី​រងគ្រោះ​បណ្តាលឲ្យ​ស្លាប់​ឈ្មោះ​ស៊ឹង ចាន់​ធឿន អាយុ​៣២​ឆ្នាំ មាន​កូនស្រី​៤​នាក់ រស់នៅ​ភូមិ​សាន្ត ស ឃុំ​អន្សា​រ​ចំបក់ ស្រុក​ក្រគរ ។​

​កាល​នោះ​បុរស​ជា​ប្តី​ឈ្មោះ​ប៉ៃ សារ៉េត ធ្លាប់​បាន​រៀបរប់​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ប្រពន្ធ​របស់​គាត់ បាន​ថត​អេកូ​មើលឃើញ​មាន​ដុំ​គីស​ដៃ​ស្បូន ក៍​យកមក​ព្យាបាល​នៅ​គ្លីនិក​ឯកជន របស់​គ្រូពេទ្យ​ចិន​នេះ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ។ នៅវេលា​ម៉ោង​១៥​រសៀល គ្រូពេទ្យ​ចិន​រូបនេះ បាន​ចាប់ផ្ដើម​ធ្វើ​ការវះកាត់​អស់​រយះពេល​ជាង​ពីរ​ម៉ោង​ទើប​រួចរាល់ ។ លុះដល់​ម៉ោង​២១ និង​៤០​នាទី​យប់ ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ដាច់ខ្យល់​ស្លាប់ ធ្វើឲ្យ​គាត់ និង​កូនៗ​ស្រែកយំ​ផ្អើល​ទាំងយប់ តែម្តង​។

ពេលនោះ​គាត់​បាន​ទូរស័ព្ទ​ប្ដឹង​ទៅ​សមត្ថកិច្ច នៅ​ឯ​ស្រុក​ក្រគរ ព្រោះ​មិន​ស្គាល់​សមត្ថកិច្ច នៅក្នុង​ក្រុង​ពោធិ៍សាត់​ទេ ។ ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​មកដល់ ប៉ុន្តែ​រវល់​តែ​ពិនិត្យ​មើល សាកសព​ប្រពន្ធ​របស់​គាត់ ដែល​មាន​មនុស្ស​អ៊ូអរ​នោះ ស្រាប់តែ​គ្រូពេទ្យ​ចិន​រូបនោះ លួច​រត់គេចខ្លួន​បាត់​តែម្ដង ។​

​លុះដល់​ព្រឹក​ថ្ងៃទី​២០ ខែ​មករា​គេ​នៅ​ចាំ​ថា លោក ប៉ង់ ចាន់​សុ​យុទ្ធា​រ៉ា ព្រះរាជអាជ្ញារង និង​លោក​វេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​មួយចំនួន​ទៀត បាន​ចុះទៅពិនិត្យ​សាកសព​រួចហើយ​បានបញ្ជាក់​ថា គ្រូពេទ្យ​ចិន​រូបនេះ គ្មាន​បទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​ទេ វះកាត់​ធ្វើឲ្យ​ឈាមកក​ក្នុង​ខ្លួន ទើប​បណ្ដាលឲ្យ​ស្ត្រី​ខាង​លើ​ស្លាប់​បែបនេះ ។ សមត្ថកិច្ច​បាន​សម្រេច​បិទ​គ្លីនិក​នោះ​ទាំងស្រុង​ហើយ ដាក់​បណ្ដាញ​តាម​ចាប់​គ្រូពេទ្យ​ជនជាតិ​ចិន​នោះ​ឲ្យបាន ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ។ ចំណែក​សម្ភារ​ពេទ្យ​នៅក្នុង​គ្លីនិក​នោះ បាន​រឹបអូស​យក​ទៅ​ប្រគល់​ឲ្យ​មន្ទីរពេទ្យប​ង្អែ​ក​ខេត្ត សម្រាប់​ព្យាបាល​អ្នកជំងឺ​។​

មតិ​រិះគន់​នៅ​ឆ្នាំ​២០១៧​នេះ​ថា​បើ​គ្រូពេទ្យ​ចិន​ខាងលើ​ជាប់​ពាក់ព័ន្ធ​ការចាប់ខ្លួន​របស់​តុលាការ​ចុះ​ហេតុអ្វី​បាន​បើក​គ្លីនិក​នៅ​ខេត្ត​កំពងុធំ​បានរ​លូន​យ៉ាងនេះ ហើយ​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​ទៀត​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដូច​ជនរងគ្រោះ​នៅ​ខេត្ត​ពោធិសាត់​ ៕

 

stoengsenposat

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.