ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

បុរស​ម្នាក់​លង់​ស្នេហ៍​ម៉េ​ម៉ា​យ​កូន​៣ មិន​ទៅ​នៅផ្ទះ​ជា​មួយ​(​ផ្ទះ​ខាង​ប្រុស​) ប្រច័ណ្ឌ​វាយ​រឹត​ក​សម្លាប់​ក្នុង​បន្ទប់ទឹក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​បុរស​ម្នាក់​ជា​ប្តី​វាយ​រឹត​ក និង​ខ្សែក្រវ៉ាត់​សម្លាប់​ក្នុង​បន្ទប់ទឹក ទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​១៧ ខែ​កុម្ភ​: ​ឆ្នាំ​២០១៧​ចាត់ការ​តាម​និតិ​វិធី​។

​ហេតុការណ៍​វាយ​សម្លាប់​នៅ​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​១៦ ខែ​កុម្ភ​: ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។ ក្រោយ​កើតហេតុ បុរស​សង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ផ្ទះ​ម្តាយបង្កើត របស់គេ នៅ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន តែ​ត្រូវ​អាវុធហត្ថ​ស្រុក​កំរៀង​ឃាត់ខ្លួន​មកវិញ​។​

​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បាត់ដំបង​បានឲ្យដឹង​ថា​បុរស​សង្ស័យ​ជា​ឃាតក​មានឈ្មោះ ង៉ូវ សុខ​លីន  អាយុ​២៥​ឆ្នាំ​(​ជា​ប្តី​)​មុខរបរ​មិន​ប្រាកដ​។​ចំណែក​ជនរងគ្រោះ ជា​ប្រពន្ធ​ឈ្មោះ ខឿន ចំរើន អាយុ​៣៥​ឆ្នាំ ស្លាប់​នៅក្នុង​បន្ទប់ទឹក មានកូន​៣​នាក់ មុខរបរ​លក់ដូ​ររស់​នៅ​ចំណុច​កើតហេតុ​ខាងលើ ។​ ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញ​មាន​ស្នាមរបួស​វាយតប់​គ្នា និង​ស្មា​មរឹតក​នឹង​វត្ថុតាង​ខ្សែក្រវ៉ាត់​។​

​បុរស​សង្ស័យ​បាន​សារភាពថា ខ្លួន​បាន​លង់​ស្នេហ៍​ជាមួយ​ឈ្មោះ ខឿន ចំរើន ម៉េ​ម៉ា​យកូន ៣ នាក់ តាំងពី​ឆ្នាំ​២០១៥ ហើយ​បាន​សែនព្រេន​ជា​ប្តី​ប្រពន្ធ នៅផ្ទះ​ខាង​ស្រី រហូតមក ។ តែ​នៅ​ខែ​កុម្ភ​: ឆ្នាំ​២០១៧ ម្តាយក្មេក​គាត់​តែង​រករឿង បណ្តេញចេញ​ពី​ផ្ទះ ខ្លួន​ទ្រាំ​មិន​បាន​ក៏​ទៅ​នៅ​ផ្ទះ​ម្តាយបង្កើត ។ លុះ​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១៦ ខែ​កុម្ភ​: ឆ្នាំ​២០១៧ ប្រពន្ធ​បាន​ទូរស័ព្ទ​ហៅ​ប្តី​មក​រួមរស់​ជាមួយ​វិញ ពេល​ជួប​ច​ចារ​គ្នា​ប្តី​លួងលោម​ប្រពន្ធ​ឲ្យទៅ​នៅ​ខាង​ប្រុស ពេលនោះ ប្រពន្ធ​មិន​ព្រមទៅ ខ្លួន​ជា​ប្តី​ខឹង ។ ម្យ៉ាងទៀត ពេល​ឈ្លោះ​គ្នា​នាង​ជា​ប្រពន្ធ មិន​ដឹង​និយាយ​ទូរស័ព្ទ​ទៅ​ណា​ទេ ខ្លួន​ខឹង​កាន់តែខ្លាំង កើត​ឈ្លោះ​វាយតប់​គ្នា​មុត​ក្រចក​រាងខ្លួន ដោយ​ឈឺ​ខ្លាំងពេក ប្តី​កាច់ក​ប្រពន្ធ​និង​យក​ខ្សែក្រវ៉ាត់​រឹត​ក​សម្លាប់​ក្នុង​បន្ទប់ទឹក​តែ​ម្តង ៕

IMG-20170216-WA0067 IMG-20170216-WA0076 IMG-20170216-WA0079

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.