ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រដ្ឋបាលខេត្តរតនគិរី ប្រគល់សម្ភារបរិក្ខារពេទ្យជាច្រើនមុខ ជូនមន្ទីរសុខាភិបាលខេត្ត

រដ្ឋបាលខេត្តរតនគិរី ប្រគល់សម្ភារបរិក្ខារពេទ្យជាច្រើនមុខ ជូនមន្ទីរសុខាភិបាលខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានប្រគល់សម្ភារបរិក្ខារពេទ្យជាច្រើនមុខជូនមន្ទីរសុខាភិបាលខេត្ត ហើយពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅបរិវេណសាលាខេត្តរតនគិរី ក្រោមអធិបតីភាព លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនេះលោក ញ៉ែម សំអឿន បានផ្ដាំផ្ញើដល់ប្រធានមន្ទីរសុខាភិបាល ក៏ដូចជាមន្រ្ដីពាក់ព័ន្ធត្រូវប្រើប្រាស់ និងថែរក្សាសម្ភារទាំងនេះឲ្យបានល្អ ដើម្បីជាប្រយោជន៍សុខភាពសាធារណៈទូទៅ។

សូមបញ្ជាក់ថា សម្ភារបរិក្ខារពេទ្យរបស់រដ្ឋបាលខេត្តរតនគិរី ប្រគល់ជូនមន្ទីរសុខាភិបាលនាពេលនេះរួមមាន៖

១៖ គ្រែសម្រាករបស់អ្នកជំងឺ ចំនួន ១០០
២៖ កន្ទេល ចំនួន ៧០
៣៖ ភួយ ចំនួន ៨០
៤៖ សំឡីអនាម័យស្រ្ដី ០៥កេស
៥៖ ថ្នាំគ្រាប់សម្លាប់មេរោគ ៨២ដប
៦៖ សម្លៀកបំពាក់ការពារ ៥០០ឈុត
៧៖ របាំងមុខ ចំនួន ១០
៨៖ ម៉ាស់ ចំនួន៥០,០០០សន្លឹក ស្មើនឹង១៣១កេស
៩៖ ស្រោមដៃសុខាភិបាល ៥០ប្រអប់
១០៖ ទឹកថ្នាំ សម្លាប់មេរោគ ២៨កាន
១១៖ សម្លៀកបំពាក់ការពារគ្រូពេទ្យ ៥៨០អាវ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.