ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២១ ការផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុប១៩៣៨ ករណី

ក្នុងឆ្នាំ២០២១ ការផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុប១៩៣៨ ករណី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងឆ្នាំ២០២១ ការផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុប១៩៣៨ ករណី

គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានបង្ហាញឱ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ គណៈកម្មការបានអនុវត្តន៍ការងារស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុបចំនួន១៩៣៨ ករណី។

យោងតាមរបាយការណ៍របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែង ក្លាយនៃក្រសួងព័ត៌មាន ដែលបានចេញផ្សាយ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យ ដឹងថា ក្នុងការផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយសរុបចំនួន១៩៣៨ ករណីនេះ ក្នុងនោះរួមមាន ញុះញង់រិះគន់រាជរដ្ឋាភិបាល និងប្រឌិតបំភ្លៃកាពិតចំនួន ១ ០២៣ ករណី ជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ចំនួន៨០៩ ករណី ព័ត៌មានមិនពិត និង បំពុលសង្គមចំនួន ១០៦ ករណី។ ក្នុងចំណោមប្រភពដែលតែងតែផ្សាយព័ត៌មានមិនពិត ញុះញង់ ជេរប្រមាថខាងលើ គឺមានគណនី ទំព័រ Facebook, Tik Tok, YouTube គេហទំព័រ ចំនួន ៣៨៣ ដែលសកម្មក្នុងការផ្សព្វផ្សាយ។

បើតាមរបាយការណ៍គណៈកម្មការបានបញ្ជាក់ថា ចំពោះសកម្មភាពអនុគណៈកម្មការទំនាក់ទំនង និងចាត់វិធានការលើការផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គមទាំងនេះ គឺបានធ្វើការបញ្ជូនទៅក្រុមការងារអន្តរក្រសួងដើម្បីស្រាវជ្រាវ និងចាត់វិធានការចំនួន ៩៩ ករណី សមត្ថកិច្ចបានទទួលស្រាវជ្រាវ និងចាត់វិធានការជាបន្តបន្ទាប់។ ទន្ទឹមនេះ ឆ្លើយតបនឹងការផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាគឺ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ព្រមទាំងអ្នកជំនាញបានចូលរួមបញ្ជាក់ បំភ្លឺ និងផ្សព្វផ្សាយបន្សាបនូវរាល់ការផ្សាយព័ត៌មានមិនពិតទាំងឡាយ និងបង្ហាញពីកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ចំពោះសកម្មភាពក្រុមប្រឆាំងព័ត៌មាន ក្លែងក្លាយ គឺរួមមាន ក្រុមជួរមុខ (RNK, AKP, TVK, APP) បានបញ្ជូនព័ត៌មានពិត យ៉ាងសម្បូរបែបក្នុងនោះមានដូចជា ព័ត៌មានប្រចាំថ្ងៃអំពីស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងប្រទេស សមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា បទយកការណ៍ បទអត្ថាធិប្បាយ និងបទវិចារណកថាជាច្រើន។ ជាមួយគ្នានេះដែរ ក៏ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយឯកជន ដោយបានបញ្ជូនព័ត៌មានពិត ព័ត៌មានដែលត្រូវការផ្ទៀងផ្ទាត់ ការសុំអន្តរាគមន៍ជួយជនរងគ្រោះក្នុងករណីផ្សេងៗ និងការចូលរួមមតិទាក់ទងនឹងអ្នកឡាយតាមបណ្តាញទំនាក់ទំនងសង្គម ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ សីលធម៌សង្គម កិត្តិយស សេចក្តីថ្លៃថ្នូ និងតម្លៃស្រ្តីជាដើម។

បើតាមរបាយការណ៍របស់គណៈកម្មការក៏បានធ្វើការកត់សម្គាល់ និងបង្ហាញឱ្យឃើញផងដែរថា អង្គភាពសារព័ត៌មានចុះបញ្ជីនៅក្រសួងព័ត៌មាន ផ្សព្វផ្សាយព័ត៌មានបំភ្លើស និងមិនមានការផ្ទៀងផ្ទាត់ច្បាស់លាស់ចំនួន ១១ អង្គភាព។

ក្នុងរបាយការណ៍របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែង ក្លាយនៃក្រសួងព័ត៌មានក៏បានដាក់ចេញនូវទិសដៅការងារ ដើម្បីបន្តតាមដានការផ្សាយ ព័ត៌មានមិនពិតតាមបណ្តាញទំនាក់ទំនងសង្គមបន្ថែមទៀតដូចជា Twitters, WeChat, Telegram ជាដើម ក្រៅពី Facebook, YouTube និង Tik Tok។ ស្វែងរកកិច្ចសហការ ពីដៃគូនានា ជាពិសេសអ្នកតំណាងរបស់បណ្តាញសង្គមនីមួយៗ។ កំណត់ និងចងក្រង មុខសញ្ញា ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីស្នើសុំកិច្ចសហការជាមួយក្រុមការងារអន្តរក្រសួង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.