ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ណែនាំឱ្យស្គាល់តួឯកប្រុស-ស្រី ក្នុងរឿងប្រវត្តិសាស្ត្រ “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី”

ណែនាំឱ្យស្គាល់តួឯកប្រុស-ស្រី ក្នុងរឿងប្រវត្តិសាស្ត្រ “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ណែនាំឱ្យស្គាល់តួឯកប្រុស-ស្រី ក្នុងរឿងប្រវត្តិសាស្ត្រ “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី”

 

សូមណែនាំឱ្យប្រិយមិត្តស្គាល់កាន់តែច្បាស់ពីតួឯកប្រុស និងតួអង្គស្រី ដែលនឹងត្រៀមខ្លួនសម្ដែងក្នុងរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី” ដែលជាភាពយន្តភាគ នឹងត្រូវបានចារឹកទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅខ្មែរតជំនាន់ សិក្សាស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅពីវីរៈភាពរបស់ ស្ថាបនិកបិតាសន្តិភាពរបស់កម្ពុជា ក្នុងដំណើរផ្សងព្រេង យកជីវិតធ្វើដើមទុន ដើម្បីបាន “សន្តិភាព” ពិតប្រាកដជូនជាតិមាតុភូមិ។

តួឯកប្រុស ក្នុងរឿងនេះ សម្ដែងដោយ លោក ប៉ាន់ ខែមម៉ានូ ឯតួឯកស្រី សម្ដែងដោយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។ អ្នកទាំងពីរ នឹងចាប់ដៃគ្នាបញ្ចេញសមត្ថភាពសម្ដែង ក្នុងរឿងខាងលើនេះ។

“កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី” ជារឿងបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋរហូតដល់មកដល់បច្ចុប្បន្ន។

វណ្ណកម្មបែបប្រវត្តិសាស្ត្រ រឿងភាគនេះ ដែលនឹងដំណើរការផលិតក្នុងពេលឆាប់ៗនេះ បានរៀបចំពិធីក្រុងពាលីថត កាលពីព្រឹកថ្ងៃចន្ទ ទី១៣ធ្នូ ឆ្នាំ២០២១ ក្រោមការអញ្ជើញចូលរួមផ្តល់កិត្តិយសពីសំណាក់សម្តេច ហ៊ុន សែន ផ្ទាល់ ព្រមទាំងកូនប្រុសស្រីចំនួន ៤រូបរបស់សម្តេច ថ្នាក់ដឹកនាំផ្សេងទៀត និងអ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.