ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយឆក់យកទូរស័ព្ទដៃម្នាក់​ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមច្បាប់បន្ទាប់ពីធ្វេីសកម្មភាពលួួចបានសម្រេចមួយថ្ងៃ

លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយឆក់យកទូរស័ព្ទដៃម្នាក់​ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមច្បាប់បន្ទាប់ពីធ្វេីសកម្មភាពលួួចបានសម្រេចមួយថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង÷ស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបង​ លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយឆក់យកទូរស័ព្ទដៃម្នាក់​ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមច្បាប់បន្ទាប់ពីធ្វេីសកម្មភាពលួួចបានសម្រេចមួយថ្ងៃ៖
-កាលពីថ្ងៃពុធ ១១កេីត​ ខែ​មិគសិរ​ ឆ្នាំឆ្លូវត្រី​ស័ក​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​១៥ខែធ្នូ​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១២ និង​ ១៥ នាទី​នៅ​ចំណុចភូមិកំពង់ក្របីសង្កាត់​ស្វាយប៉ោ​ក្រុងបាត់ដំបង​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់

លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការ​ នៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបង​ រួមនឹងយោបល់​លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោ​យ​មានការសម្របសម្រួលលើ​នីតិវិធីពី​ ឯកឧត្តម​កែវ​ សុជាតិ​ ព្រះរាជវអា​ជ្ញា​នៃ​អយ្យ​ការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ ផង​នោះលោក​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង នាយការិយាល័យ​ នគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាលបាន​ដឹក​នាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​សហ​ការ​ជាមួយ​កម្លាំង​ការិយា​ល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដែល​ដឹកនាំ​ដោ​យ​​លោក​វរសេនី​យ៍ទោ​ វ៉ាន់​ តារ៉ា​ ជា​នាយរងការិ​យាល័យ​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ ករណី​ខាងលើ មួយករ​ណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជន​សង្ស័​យ​ចំនួ​ន០១នាក់​ មក​កាន់​ស្នងការដ្ឋាន ​ដេីម្បីសាកសួរ​ស្រាវជ្រាវក្នុងនោះគឺ៖
ឈ្មោះ​ ​បូ ចាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
-*វត្ថុតាងដកហូត​រួម​មាន​៖​
– ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1A-2686 ជាមធ្យោបាយធ្វើសកម្មភាព។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាក Vivo Y51 និង Opp Reno4) ។

សូមជម្រាបជូនថា កាលពី​ថ្ងៃទី​១៤ខែ​ធ្នូ ឆ្នាំ​២០​២១​ វេលាម៉ោង​ ១៥ និង ២៥នាទី​ នៅ​ចំណុច​ភូមិ១៣​មករា សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់​ដំ​បង​ ជនសង្ស័យ​ខាងលេី​ បាន​ធ្វេីសកម្មភាពឆក់​ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Vivo Y51 និង Opp Reno4) ពីជនរងគ្រោះឈ្មោះ ឆុន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅចំណុចកើត​ហេតុខាងលើ ។

ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយឆ្លង​តាមរយៈការ​ស្រាវជ្រាវនេះសមត្ថកិច្ចកំណត់មុខ​សញ្ញានិងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំ​ណុំរឿង​បញ្ជូន​ជនសង័្សយទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់​ រីឯវត្ថុតាងបាន​ប្រគល់ជូនជនរងគ្រោះវិញ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.