ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំដែលមានចំនួន ០៣ប្រធានបទ ដ៏សំខាន់ៗ ជាមួយស្ថាប័នពាក់ព័ន្ធក្នុងខេត្ត

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំដែលមានចំនួន ០៣ប្រធានបទ ដ៏សំខាន់ៗ ជាមួយស្ថាប័នពាក់ព័ន្ធក្នុងខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំដែលមានចំនួន ០៣ប្រធានបទ ដ៏សំខាន់ៗ ជាមួយស្ថាប័នពាក់ព័ន្ធក្នុងខេត្ត


ខេត្តបន្ទាយមានជ័យ ÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២ កើត ខែកត្តិកឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និង លោក-លោកស្រី អង្គភាព មន្ទីរ ស្ថាប័នពាក់ពន្ធ័ជាច្រើនរូបទៀត ក្នុងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមប្រជុំ ជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

ក្នុងកិច្ចប្រជុំ នោះ ត្រូវបានសង្កេតឃើញថា មាន ៣ ប្រធានបទ ដ៏សំខាន់ៗ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ យកមកបង្ហាញ ក្នុងអង្គប្រជុំ មានដូចខាងក្រោម ÷

១-ត្រួតពិនិត្យលទ្ធផលការងារស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងត្រៀមដាំដើមឈើ កូនឈើឡើងវិញនៅដីតំបន់២ តំបន់៣ដែលបានប្រមូលមកជាទ្រព្យសម្បត្តិរដ្ឋវិញ

២-ប្រជុំត្រៀមរៀបចំការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នាថ្ងៃទី២៧-២៨ ខែធ្នូខាងមុខនេះ
៣-ត្រៀមលក្ខណៈរៀបចំកម្មវិធីសម្ភោធផ្លូវជាតិលេខ៥ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថ្លែងការកោតសរសើរដល់មេបញ្ជាការ ស្នងការកងកម្លាំងទាំង៣ គ្រប់ កងឯកភាព ថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុង ស្រុក បានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចការងារដោះស្រាយបញ្ហាមួយចំនួនប្រកបដោយស្មារតីទទួលខុសត្រូវ លទ្ធផលល្អប្រសើរ។

ជាមួយគ្នានោះ អភិបាលខេត្តបន្ទាយមានជ័យ បានជម្រុញដល់ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ មន្ទីរអង្គភាព ក្រុង ស្រុក សូមបន្តចូលរួមសហការដោយស្មារតីយកចិត្តក្នុងកិច្ចការងារទាំង៣សំខាន់ខាងលើរបៀបវរៈនៃកិច្ចប្រជុំថ្ងៃនេះ ដើម្បីឲ្យទទួលបានជោគជ័យសម្រាប់ខេត្តបន្ទាយមានជ័យរបស់យើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.