ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអនុញ្ញាតឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ស្តីពីនីតិវិធី ពាក់ព័ន្ធនឹងកិច្ចដំណើរការ សម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នាពេលខាងមុខ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអនុញ្ញាតឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ស្តីពីនីតិវិធី ពាក់ព័ន្ធនឹងកិច្ចដំណើរការ សម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នាពេលខាងមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអនុញ្ញាតឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ស្តីពីនីតិវិធី ពាក់ព័ន្ធនឹងកិច្ចដំណើរការ សម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នាពេលខាងមុខ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ តាមច្បាប់ស្ដីពីការបោះឆ្នោត ត្រង់មាត្រាទី៤៤ បានចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រូវផ្ដល់សុពលភាព និងប្រកាសផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ៩០ថ្ងៃ យ៉ាងតិចមុនថ្ងៃបោះឆ្នោត តាមប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ហើយការផ្ដល់សុពលភាព និងប្រកាសផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការ គឺថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ហេតុអ្វីបានជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មិនព្រមលើកពេល នៃការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្នុងបរិបទនៃការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ យ៉ាងខ្លាំងក្លានៅ​ទូ​ទាំង​ប្រទេស ព្រោះដោយសារច្បាប់ បទបញ្ជា នីតិវិធី និងបទដ្ឋានគតិយុត្តិ តម្រូវឱ្យអនុវត្តយ៉ាងដូចនេះ ទើបការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មិនអាចលើកបាន ហើយបានបញ្ចប់ទៅដោយជោគជ័យតាមការគ្រោងទុក គឺមានរយៈពេល៥០ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ ការបោះឆ្នោត គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសប្រកាន់ របបលទ្ធិប្រជាធិបតេយ្យ ហើយបើប្រជាពលរដ្ឋណាម្នាក់ មិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត គឺពលរដ្ឋនោះ ត្រូវបាត់បង់នូវសិទ្ធិចូលរួមបោះឆ្នោត ដើម្បីបង្ហាញពីឆន្ទះរបស់ខ្លួន ដូច្នេះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ត្រូវសហការ​ជាមួយគ្រប់ភាគីពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយ​អោយ​បានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បី​ត្រៀមលក្ខណៈសម្បត្តិអោយបានគ្រប់គ្រាន់ ដូចជា៖ អត្តសញ្ញាណបណ្ណ ឬលិខិតបញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធនានា សម្រាប់ការចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នាពេលខាងមុខ។

សូមបញ្ជាក់ថា៖ តាមសេចក្តីសម្រេចរាជរដ្ឋាភិបាលកម្ពុជា លេខ ៣១ សសរ ចុះថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ បានកំណត់យកថ្ងៃសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕

               

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.