ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ

លោកស្រី ពេជ ចន្ទមុនី្ន ត្រូវបានបោះឆ្នោតជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជាសម្រាប់ឆ្នាំ២០២១-២០២៤

លោកស្រី ពេជ ចន្ទមុនី្ន ត្រូវបានបោះឆ្នោតជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជាសម្រាប់ឆ្នាំ២០២១-២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សមាគមកាយឫទ្ធិនារីកម្ពុជាលើកទី១០ បានរៀបចំសន្និបាតរបស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារអាណត្តិ២០១៦-២០២១ ទិសដៅបន្តឆ្នាំ២០២១-២០២៤ ហើយក៏មានការរៀបចំបោះឆ្នោតជ្រើសរើស គណៈកម្មាធិការប្រតិបត្តិថ្មី ដោយក្នុងនោះសមាជិកាកាយឫទ្ធិនារីកម្ពុជា បានសម្រេចបោះឆ្នោតឱ្យលោកស្រី ពេជ ចន្ទមុនី្ន ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៤។

សន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជា លើកទី១០ បានធ្វើឡើងនៅនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងមានការចូលរូមពីសមាជិកាកាយឫទ្ធិនារីកម្ពុជាជាច្រើនរូប។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានសម្លេងគាំទ្រពីអង្គបោះឆ្នោតចំនួន២០៦សម្លេងលើ២១០សម្លេង ក្នុងការបោះឆ្នោតជ្រើសរើសតែងតាំងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិកម្ពុជាអណត្តិឆ្នាំ២០២១-២០២៤។

លោកស្រីបណ្ឌិត ម៉ែន សំអន ក្នុងនាមរាជរដ្ឋាភិបាល បានផ្តាំផ្ញើសាកសួរសុខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសមាជិកសមាជិកកាយឬទ្ធិទាំងអស់។

លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានបំពេញបេសកកម្មដ៏ថ្លៃថ្លា បង្កលក្ខណៈដល់កុមារី និងយុវតី ដោយបានប្រើប្រាស់សក្ដានុពល និងសមត្ថភាពរបស់ពួកគេបានពេញលេញ ក្នុងនាមជាពលរដ្ឋល្អមានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះសង្គម ប្រទេសជាតិ និងពិភពលោក ហើយស្របតាមគោលនយោបាយអភិវឌ្ឍន៍ស្ដ្រីកម្ពុជារបស់រាជរដ្ឋាភិបាល។

លោកស្រី ម៉ែន សំអន បានកោតសសើរ ចំពោះជោគជ័យរបស់សមាគមកាយឫទ្ធិកម្ពុជា ដែលសម្រេចបាន និងបានកោតសរសើរដោយស្មោះចំពោះគណៈកម្មាធិការដំបូង ដឹកនាំដោយលោកស្រី លាង ម៉េងហូ ជាស្ថាបនិក និងជាអគ្គស្នងការ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧, គណៈកម្មាធិការដឹកនាំដោយលោកស្រីឧកញ៉ា តាន់ ផលី្ល ជាអគ្គស្នងការ និងជាសហស្ថាបនិក ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ ហើយបានដឹកនាំសមាគម ចូលជាសមាជិកពេញសិទ្ធិរបស់កាយឫទ្ធិនារីពិភពលោក, គណៈកម្មាធិការ ដឹកនាំដោយលោកស្រី ស៊ិន សិរី ជាអគ្គស្នងការពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១។

ជាមួយគ្នានេះលោកស្រី ម៉ែន សំអន ក៏បានថ្លែងអបអរសាទរចំពោះលោកស្រី ពេជ ចន្ទមុនី្ន ជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៤ សម្រាប់ដឹកនាំគណៈកម្មាធិការថ្មី ចំនួន១៦រូប ដោយទទួលបានដោយជោគជ័យមួយទៀតចេញពីការបោះឆ្នោតរបស់សមាជិកាកាយឫទ្ធិនារីកម្ពុជា។

លោកស្រី ម៉ែន សំអន បង្ហាញជំនឿយ៉ាងមុតមាំថា គណៈកម្មាធិការថ្មី ដែលទទួលបានភារៈកិច្ចដ៏ថ្លៃថ្លានេះនឹងអាចរក្សាភាពគង់វង្សនៃការរីកចំរើន និងជំរុញការកសាង សមត្ថភាពរបស់កុមារី យុវតី និងស្ដ្រី ឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្រ្តី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរ។ ការលើកកំពស់ សមត្ថភាពកុមារី យុវតី និងស្រ្ដីវ័យក្មេងឲ្យក្លាយទៅជាស្ដ្រីរឹងមាំ ដែលមានតួនាទី និងឋានៈនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាពរបស់ខ្លួន ជាគន្លឹះដ៏សំខាន់ សំរាប់ផ្ដល់ឱកាសដល់ស្ដ្រី ឲ្យចូលរួមដោយពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយស្ថានភាពស្រ្តី។

ទោះបីលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី មានការមមាញឹកក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ កិច្ចការមនុស្សធម៌ និងកិច្ចការសង្គមសំខាន់ៗជាច្រើនទៀត ក៏លោកស្រីអគ្គស្នងការក៏ដូចជា គណៈកម្មាធិការប្រតិបត្តិថ្មីទាំងអស់ ពេញចិត្តចូលរួមកិច្ចការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាប្រកបដោយមោទនភាព និងភាពជឿជាក់ ហើយបានធ្វើការប្ដេជ្ញាចិត្តដោយមុតមាំនៅចំពោះមុខអង្គសន្និបាតថា នឹងប្រើអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងពេលវេលាក៏ដូចជាចំណេះដឹងដែលមានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរបន្តពីគណៈកម្មាធិការប្រតិបត្តិមុនដោយអនុលោមតាមផែនការសកម្មភាពការងារ និងទិសដៅការងារឆ្នាំ២០២១-២០២៤ របស់សមាគមកាយរឹទ្ធិកម្ពុជា។

រៀបចំកែលម្អរនូវយន្តការ អនុវត្តការងារផ្ទៃក្នុងរបស់សមាគមតាមរយៈការពង្រឹងបន្ថែមលើយន្តការដែលមានស្រាប់ និងស្វែងរកធនធានមនុស្សដែលមានឆន្ទៈ សមត្ថភាព និងសក្តានុពលបន្ថែមដើម្បីបំពេញតួនាទីភារកិច្ចរបស់សមាគម និងបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្សរបស់ខ្លួនឲ្យកាន់តែមានគុណភាពដើម្បីបំពេញការងារជូនសមាគមប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្តពង្រីក និងបញ្ចូលសមាជិកភាពថ្មីបន្ថែមនៅក្នុងសមាគមកាយឬទ្ធិនារីកម្ពុជា នឹងខិតខំបន្តស្នើសុំអាជ្ញាធរមូលដ្ឋានខេត្តក្រុងនៅទីតាំងសម្រាប់បង្កើតទីស្នាក់ការសមាគមឲ្យបានគ្រប់រាជធានីខេត្ត។

លោកស្រីអគ្គស្នងការថ្មីបានសង្កត់ធ្ងន់ថា សង្គមមួយរីកចម្រើនជឿនលឿនទៅបាន អាស្រ័យលើធនធានមនុស្សទាំងបុរសទាំងស្ត្រីដែលខ្លាំង។ អង្គសន្និបាតបានដំណើរការទៅដោយរលូនតាមការគ្រោងទុកដោយទទួល បានលទ្ធផលដ៏ត្រចះត្រចង់ ប្រកបដោយមោទនភាពសម្រាប់ការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាឱ្យមានការរីកចម្រើន និងទទួលបានកិត្តិយសជាតិ និងអន្តរជាតិក្រោមការដឹកនាំរបស់ប្រធានគណៈកម្មាធិការថ្មីគឺលោកស្រី ពេជ ចន្ទមុន្នី និងបានបញ្ចប់ទៅដោយបរិយាកាសរីករាយស្និទ្ធស្នាលប្រកបដោយមោទនភាពក្រៃលែង៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.