ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា!

លោកស្រី ទេព រង្ស៉ី ខៀវកាញារីទ្ធ កោតសរសើរលោកគ្រូ អ្នកគ្រូថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់មើលថែ និងជួយបង្រៀនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹមនៅក្រុងតាខ្មៅ

លោកស្រី ទេព រង្ស៉ី ខៀវកាញារីទ្ធ កោតសរសើរលោកគ្រូ អ្នកគ្រូថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់មើលថែ និងជួយបង្រៀនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹមនៅក្រុងតាខ្មៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កណ្តាល)៖ លោកស្រី ទេព រង្ស៉ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែ និងជួយបង្រៀនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ព្រោះថាកុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ខណ:ដែលពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ។

លោកស្រីបានថ្លែងកោតសរសើរបែបនេះ នៅគ្រាដែលលោកស្រី បានដឹកនាំភរិយាថ្នាក់ដឹកនាំ និងសប្បុរសជននានា អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភសិស្សអូទីស្សឹម នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ និងជាប្រធានអង្គការ HHC បានឲ្យដឹងថា សាលាកុមារអូទីស្សឹម នៃអង្គការ HHC បានបង្កើតឡើងក្នុងរយៈពេល៩ឆ្នាំ ហើយបានប្រមូលកុមារពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹមឲ្យបានចូលរៀនស្របតាមច្បាប់អប់រំជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរព័ត៌មាន មន្ទីរសង្គមកិច្ច ដើម្បីរៀបចំសាលាកុមារអូទីស្សឹម បានចំនួន៥ទីតាំង ដោយប្រើប្រាស់ថវិកាឧបត្ថម្ភ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងស្ថានទូតប៉ូឡូញ ប្រចាំទីក្រុងបាងកក ស្ថានទូតសាំងហ្គាពួរជាដើម។

លោកថា សព្វថ្ងៃនេះមានកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម បានចុះឈ្មោះចូលរៀនបានចំនួន២០៥នាក់ ស្រី៦៨ ព្រមទាំងបានជួយបង្រៀនកុមារ ដែលមានពិការភាពធ្ងន់ធ្ងរនៅតាមផ្ទះបានចំនួន២៥នាក់ផងដែរ។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អាណាព្យាបាល និងសប្បុរសជននានា និងដោយសារសិស្ស ពិការភាពសតិបញ្ញា និងអូទីស្សឹម មានការកើនឡើង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ បានប្រែក្លាយ សាលាអង្គការជំនួយ នៃក្ដីសង្ឃឹមសម្រាប់សហគមន៍ HHC ឲ្យទៅជាវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ កាលពីថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០២១ ដែលអនុញ្ញាតអោយវិទ្យាល័យមួយនេះ មានវិសាលភាពចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។

ក្នុងដំណើរសួរសុខទុក្ខនេះ លោកស្រី ទេព រង្ស៉ី ខៀវ កាញារីទ្ធ បាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួន ដែលបានឧបត្ថម្ភពីសប្បុរសជននានា ជូនដល់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដោយក្នុងនោះរួមមាន៖ អង្ករ៥០០គីឡូក្រាម និងថវិកា១៨,០០០ដុល្លារ និងបានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបាន អាវរងាចំនួន១ និងថវិកា៥ម៉ឺនរៀល។

បន្ទាប់មកគណអធិបតី បានអបអរសាទរខួប៩ឆ្នាំ ក្នុងការបង្កើតអង្គការ HHC ហើយសព្វថ្ងៃនេះប្រែក្លាយជាវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ និងអញ្ជើញទស្សនាការលេងល្បែងកម្សាន្ដនានា ពីសំណាក់កុមារខ្សោយសតិបញ្ញា និងអូទីហ្សឹម៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.