ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

ឯកឧត្តម ហ៊ុន ម៉ាណែតនិងលោកជំទាវ ផ្តល់អំណោយសម្ភារៈបរិក្ខារពេទ្យជូនយោធិន ពិការនិងមណ្ឌលសុខភាព ៣១៧នៅខេត្តសៀមរាប

ឯកឧត្តម ហ៊ុន ម៉ាណែតនិងលោកជំទាវ ផ្តល់អំណោយសម្ភារៈបរិក្ខារពេទ្យជូនយោធិន ពិការនិងមណ្ឌលសុខភាព ៣១៧នៅខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ហ៊ុន ម៉ាណែតនិងលោកជំទាវ ផ្តល់អំណោយសម្ភារៈបរិក្ខារពេទ្យជូនយោធិន ពិការនិងមណ្ឌលសុខភាព ៣១៧នៅខេត្តសៀមរាប

សៀមរាប៖នារសៀលថ្ងៃពុធ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ តំណាង ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី បានដឹកនាំប្រតិភូនាំយកនិងប្រគល់ អំណោយសម្ភារៈប្រើប្រាស់ និង បរិក្ខារពេទ្យដ៏ថ្ងៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនយោធិនពិការ និងមណ្ឌលសុខភាព ក្នុងមជ្ឍមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប។

ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧សៀមរាប តំណាងយោធិនពិការក្នុងមណ្ឌល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងប្រតិភូ ដែលបាននាំមកនូវអំណោយសម្ភារៈប្រើប្រាស់ និង បរិក្ខារពេទ្យដ៏ថ្ងៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនយោធិនពិការ និងមណ្ឌលសុខភាព។

ឯកឧត្តម ពៅ ស៊ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនយោធិនពិការនិងគ្រួសារ ដោយបានជួយឧបត្ថម្ភជាបន្តបន្ទាប់ ដូចជា ព្យាបាលជំងឺដោយមិនគិតថ្លៃ ថ្នាំពេទ្យ បរិក្ខារពេទ្យ សម្ភារៈប្រើប្រាស់ ផ្តល់នូវអាហារូបករណ៍ ដល់កូនចៅយោធិនពិការ ក្នុងការរៀនសូត្រថ្នាក់មហាវិទ្យាល័ យ ។ល។

ឯកឧត្តម ពៅ ស៊ា បានថ្លែងអំណរគុណដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក្រសួងការពារជាតិ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ គាំពារគ្រប់បែបយ៉ាងនាពេលកន្លងមក ទើបបច្ចុប្បន្ននេះយោធិនពិការ និងគ្រួសារ មានជីវភាព ល្អប្រសើរដូចប្រជាពលរដ្ឋទូទៅ។

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដល់យោធិនពិការ ក្នុងមណ្ឌលទាំងអស់ និង បានលើកសរសើរ ដល់យោធិន ដែលបានចូលរួមអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល បានយ៉ាងល្អ ក្នុងការទប់ស្កាត់ កាត់ផ្តាច់ឫសគល់នៃ មេរោគកូវីដ-១៩ បានយ៉ាងល្អនៅក្នុងសហគមន៍ និងបានខិតខំក្នុងការងារបង្កបង្កើបផលកសិកម្ម ការចិញ្ចឹមសត្វរួមផ្សំ ទើបអាចធ្វើឲ្យជីវភាពក្នុងគ្រួសារមានការរីក ចម្រើនដូចបច្ចុប្បន្ននេះ។

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានផ្តាំផ្ញើយោធិនទាំងអស់សូមចូលរួមអនុវត្តនូវរាល់វិធានការ របស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់ សម្តេចតេជោ៣ការពារ ៣កុំឲ្យបានល្អ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនរួមមាន ម៉ាស់ ចំនួន៥០០០០, អាវការពាររោគកំរិត២ ចំនួន ១០០០០, របាំងមុខ ចំនួន១០០០, ភួយចំនួន ៦៤០, ឈើច្រត់ជនពិការ ចំនួន១៥, ឈើច្រត់ជរាចំនួន ១៥,ជើងរៀន ដើរ ចំនួន១៥, ជើងរៀនដើរមានកង់ ចំនួន៥, ជែលលាងសម្អាតដៃ ចំនួន១០០០០ដប, ទឹកថ្នាំសម្លាប់មេរោគ100ml ចំនួន៤៨០ដប, ទឹកថ្នាំសម្លាប់មេរោគ៥០០ml ចំនួន៣៦០ដប, ទឹកថ្នាំសម្លាប់មេរោគ១០០០ml ចំនួន២៤០ដប, ទឹកថ្នាំសម្លាប់មេរោគ៥l ចំនួន៦០ដប, ទឹកថ្នាំសម្លាប់មេរោគ១០l ចំនួន៣០ដប, សាប៊ូលាងដៃ ២០លីត្រ ១០ដប, កូកាកូឡាកាហ្វេ ៥០កេស, Milk Tea ១០០កេស, ទឹកត្រី១១០យួរ, ទឹកស៊ីអ៊ីវ១១០យួរ, ត្រីខកំប៉ុង៤០ កេស, និង ថ្នាំពេព្យចំនួន១៩មុខផ្សេងទៀត៕     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.