ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

កិច្ចប្រជុំការងារបច្ចេកទេសចម្រុះ លើវិស័យអប់រំនៅខេត្តប៉ៃលិន

កិច្ចប្រជុំការងារបច្ចេកទេសចម្រុះ លើវិស័យអប់រំនៅខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កិច្ចប្រជុំការងារបច្ចេកទេសចម្រុះ លើវិស័យអប់រំនៅខេត្តប៉ៃលិន

ប៉ៃលិន៖ នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្ត ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក ឃ្លោក នួយ អភិបាលរងខេត្ត ក្នុងនាម លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសចម្រុះវិស័យអប់រំនៅខេត្តប៉ៃលិន ដើម្បីពង្រឹងការអនុវត្តការងារអប់រំសម្រាប់ បឋមសិក្សា មធ្យមសិក្សា និងត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ ក្នុងន័យចូលរួមចំណែកបង្កើនធនធានមនុស្សប្រកបដោយគុណភាព ទាំងចំណេះ និងជំនាញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំ អោយកាន់តែល្អប្រសើរឡើង ។

លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឆ្នាំ២០១៩-២០២៣  មន្ទីរអប់រំយុវជននិងកីឡាខេត្ត ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋាន ដោយឈរសើគោលកាណ៍ភាពជាម្ចាស់ ព្រមទាំងពង្រីកការទំនាក់ទំនងអោយបានល្អ  និងត្រូវដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយដៃគូសហការទាំងអស់ ក្នុងការកៀរគធនធានសំដៅសម្រេចបាននូវលទ្ធផល ដែលបានកំណត់ក្នុងចំណុចរបស់ក្រុមការងារ ស្របតាមផែនការប្រតិបត្តិប្រចាំឆ្នាំ និងឈានទៅសម្រេចបានក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ស្តីពីការអប់រំនៅកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវជំរុញអោយការិយាល័យអប់រំក្រុង/ស្រុក និងអង្គការគាំទ្រ ដើម្បីពង្រឹងផ្សព្វផ្សាយ អប់រំ ដល់សិស្សានុសិស្ស កុមារបោះបង់ការសិក្សា និងណែនាំដល់មាតាបិតា អាណាព្យាបាលសិស្ស អោយជួយអប់រំកូនបន្ថែមទៀត ទាំងចំណេះ ជំនាញ និងសិលធម៌ ហើយត្រូវចុះពិនិត្យផ្ទាល់នៅតាមសាលារៀននីមួយៗ ក្នុងបណ្តាក្រុង/ស្រុក ឃុំ/សង្កាត់ ដើម្បីរៀបចំសំភារៈសិក្សាដែលបម្រើដល់ការបង្រៀន និងរៀន ព្រមទាំងសំអាតអនាម័យបរិស្ថាន អោយស្អាត រួមមាន៖ បរិវេណសាលា បន្ទប់សិក្សា បណ្តាល័យ បន្ទប់ទឹក និងកន្លែងលាងដៃ ជាដើម។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអោយដឹងថា៖ ឆ្នាំសិក្សាថ្មី ២០២១-២០២២នេះ ខេត្តប៉ៃលិនមានសាលារៀនកម្រឹតបឋមសិក្សា ចំនួន ៤៨សាលា គ្រូបង្រៀនសរុបចំនួន ៣៦៨ នាក់ ស្រី ១៩៩នាក់ ថ្នាក់រៀនចំនួន ៣៦៧ថ្នាក់ សិស្សសរុបចំនួន ៩៩៣៧នាក់ ស្រី ៤៨១៤នាក់ សាលារៀនកម្រឹតមធ្យមសិក្សាមានចំនួន ០៩សាលា គ្រូបង្រៀនសរុបចំនួន ៣៥០នាក់ ស្រី១៤៣នាក់ ថ្នាក់រៀនចំនួន ១១៤ថ្នាក់ សិស្សសរុបចំនួន ៤៨៦២នាក់ ស្រី ២៦៦៨ នាក់ និងសិស្សអាហារូបករណ៍ចំនួន ១១៩៨នាក់ ស្រី ៦២២នាក់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.