ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបនោះគឺគេស្គាល់ឈ្មោះមេល្បែងហើយ គឺឈ្មោះ សូ សំឡូត ដែលតែងតែបើកល្បែងស៊ីសងខុសច្បាប់ ដោយបើកលេងបៀជាច្រើនវង់ ចល័តពីកន្លែងមួយទៅកន្លែងមួយតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ

កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបនោះគឺគេស្គាល់ឈ្មោះមេល្បែងហើយ គឺឈ្មោះ សូ សំឡូត ដែលតែងតែបើកល្បែងស៊ីសងខុសច្បាប់ ដោយបើកលេងបៀជាច្រើនវង់ ចល័តពីកន្លែងមួយទៅកន្លែងមួយតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបនោះគឺគេស្គាល់ឈ្មោះមេល្បែងហើយ គឺឈ្មោះ សូ សំឡូត ដែលតែងតែបើកល្បែងស៊ីសងខុសច្បាប់ ដោយបើកលេងបៀជាច្រើនវង់ ចល័តពីកន្លែងមួយទៅកន្លែងមួយតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ

   ភ្នំពេញ៖ ប្រភពពីមន្ត្រីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ទីតាំងឃ្លាំងមួយកន្លែងដែលបើកលេងល្បែងស៊ីសងខុសច្បាប់ដ៏ធំ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបនោះគឺគេស្គាល់ឈ្មោះមេល្បែងហើយ គឺឈ្មោះ សូ សំឡូត ដែលតែងតែបើកល្បែងស៊ីសងខុសច្បាប់ ដោយបើកលេងបៀជាច្រើនវង់ ចល័តពីកន្លែងមួយទៅកន្លែងមួយតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ផងដែរ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជាមេល្បែងដ៏ធំរូបនេះនៅតែព្រហើនបើកល្បែងសុីសងជាបន្តបន្ទាប់មិនខ្លាចញញើតច្បាប់បន្តិចសោះយ៉ាងហ្នឹង ?

  ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបឃ្លាំងមួយកន្លែងដែលមេល្បែងដ៏ធំឈ្មោះ សូ សំឡូត លួចបើកជាវង់បៀដ៏ធំស្ថិតនៅក្នុងឃ្លាំងមួយកន្លែងតាមផ្លូវបេតុង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

បើតាមប្រភពព័ត៌មានពីអ្នកជិតខាងឃ្លាំងមួយនេះបានបង្ហើបឱ្យអ្នកសារព័ត៌មានដឹង ថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនេះ គឺទីតាំងមួយនេះតែងតែមានមនុស្សចេញចូលជាច្រើន និងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានណាឡើយ ។

ទើបតែនៅថ្ងៃទី១៥ ខែធ្នូនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបជាទ្រង់ទ្រាយធំ ដោយឃាត់បានមេល្បែងឈ្មោះ សូ សំឡូត នៅក្នុងទីតាំងល្បែងនេះនិងអ្នកពាក់ព័ន្ធជាង៣០នាក់ផ្សេងទៀត ។

បច្ចុប្បន្ន មេល្បែងឈ្មោះ សូ សំឡូត និងមនុស្សពាក់ព័ន្ធជាង៣០នាក់នោះ ត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

          

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.