ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

មេគយសង្ឃឹមថា ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នឹងជំរុញឲ្យម្ចាស់រថយន្តគ្មានពន្ធ រួសរាន់មកបង់ពន្ធកាន់តែច្រើន

មេគយសង្ឃឹមថា ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នឹងជំរុញឲ្យម្ចាស់រថយន្តគ្មានពន្ធ រួសរាន់មកបង់ពន្ធកាន់តែច្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញនូវក្តីរំពឹងថា ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឲ្យម្ចាស់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ សូមរួសរាល់ចូលមកបង់ពន្ធឲ្យបានទាន់ពេលវេលា នៃការអនុគ្រោះពន្ធ១០ភាគរយ ដែលត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងធ្វើឲ្យម្ចាស់រថយន្តគ្មានពន្ធ រួសរាន់មកបង់ពន្ធកាន់តែច្រើន។

ការលើកឡើងរបស់លោក គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

លោក គុណ ញឹម បានថ្លែងថា «នៅព្រឹកមិញនេះ ក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើង និងជំរុញឲ្យម្ចាស់រថយន្ដគ្មានពន្ធ រួសរាន់ចូលខ្លួនមកបង់ពន្ធឲ្យបានទាន់ពេលវេលា និងបានលើកឡើងថា នៅសល់តែ១៥ថ្ងៃទៀតទេ នឹងផុតការអនុគ្រោះពន្ធ១០ភាគរយ។ នេះជាសារមួយមានសារៈសំខាន់ណាស់ ក្នុងការដាស់តឿនរំលឹក និងជំរុញឲ្យម្ចាស់រថយន្ដ ដែលមិនទាន់បង់ពន្ធ គឺរួសរាន់ចូលមកបង់ពន្ធ ឲ្យបានទាន់ពេលវេលា»។

លោកបានបន្ដថា ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅនេះ កាតព្វកិច្ចពន្ធអារករ លែងមានការអនុគ្រោះទៀតហើយ ដោយត្រូវបង់ពន្ធពេញ១០០ភាគរយ។

លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា «នេះជាសារមួយមានសារៈសំខាន់ធ្វើឲ្យយើងរំពឹងថា យោងតាមប្រសាសន៍របស់សម្ដេចតេជោ ដែលបានលើកឡើងនាព្រឹកមិញនេះ ម្ចាស់រថយន្ដពិតជារួសរាន់ចូលខ្លួនមកបង់ពន្ធ»។

ជាមួយគ្នានេះ លោកបណ្ឌិត បានអំពាវនាវជាថ្មី ដល់ម្ចាស់រថយន្ដដែលគ្មានពន្ធ សូមរួសរាន់ចូលខ្លួនមកបង់ពន្ធ លើរថយន្ដចង្កូតឆ្វេង ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការលើកលែងពន្ធ១០ភាគរយ។

លោកបន្ថែមថា សកម្មភាពបង្ក្រាបរថយន្ដគ្មានពន្ធ ក្នុងប្រទេសបានផ្អាកមួយរយៈ ដើម្បីទុកពេល និងឱកាសឲ្យម្ចាស់រថយន្ដ រៀបចំរថយន្ដរបស់ខ្លួនមកបង់ពន្ធ ប៉ុន្ដែចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ នឹងចាប់ផ្ដើមសកម្មភាព បង្រ្កាបរថយន្ដគ្មានពន្ធឡើងវិញ ដូច្នេះនៅពេលបង្រ្កាបបាន មិនត្រឹមតែ មិនទទួលបានការអនុគ្រោះពន្ធនោះទេ តែតម្រូវឲ្យបង់ពន្ធអាករ និងទទួលការផាកពិន័យផងដែរ។

លោកថា អគ្គនាយកដ្ឋានគយ បានទុកពេលឲ្យម្ចាស់រថយន្ដ ទៅបំពេញកតព្វកិច្ចពន្ធនេះ គឺមានរយៈពេល៤ខែមកហើយ ដែលជាពេលវេលាដ៏សមរម្យមួយដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានរំលឹកឡើងវិញ ដល់ម្ចាស់រថយន្ដចង្កូតស្ដាំ គឺមានឱកាស មានពេលវេលា ទទួលបានការអនុគ្រោះពន្ធ១០ភាគរយ យូរជាងរថយន្ដចង្កូតឆ្វេង ដោយសារតែរថយន្ដចង្កូតស្ដាំ ត្រូវការពេលវេលាកែចង្កូត ដូច្នេះអគ្គនាយកដ្ឋានគយបានអនុគ្រោះថា ម្ចាស់រថយន្ដអាចមកតម្កល់ប្រាក់ពន្ធ ចាប់ពីថ្ងៃចាប់ផ្ដើមយុទ្ធនាការ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីផុតថ្ងៃខែដែលបានកំណត់ រថយន្ដចង្កូតស្ដាំ និងរថយន្ដចង្កូតឆ្វេង ដែលមិនបានបង់ពន្ធ នឹងត្រូវបានបង្ក្រាបយ៉ាងសកម្ម និងតឹងរឹង ពិសេសលើរថយន្ដចង្កូតស្ដាំតែម្ដង ដោយសារតែរថយន្ដចង្កូតស្ដាំ ជារថយន្ដខុសច្បាប់ចរាចរណ៍ផ្លូវគោក របស់ប្រទេសកម្ពុជា ដូច្នេះពេលបង្ក្រាបបានមានជំរើសពីរ គឺបង្វែរទៅជាគ្រឿងបន្លាស់ និង កំទេចចោលតែម្ដង។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» សម្ដេចតេជោ បានថ្លែងអំពាវនាវឲ្យម្ចាស់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ សូមរួសរាល់ចូលមកបង់ពន្ធឲ្យបានទាន់ពេលវេលា នៃការអនុគ្រោះពន្ធ១០ភាគរយ ដែលត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សម្តេចបញ្ជាក់ថា អ្នកដែលបង់ពន្ធក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងមិនមានការអនុគ្រោះទេ ខណៈដែលសម្តេចនឹងមិនឲ្យមានបញ្ហាកើតឡើងដដែលជាដដែលនោះទេ ចំពោះអ្នកប្រើប្រាស់រថយន្តគ្មានពន្ធ និងបញ្ហារថយន្តចង្កួតស្តាំបើកបរលើដងផ្លូវ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.