ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

អភិបាលខេត្តប៉ៃលិន អំពាវនាវម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋាន កុំតម្លើងថ្លៃ នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

អភិបាលខេត្តប៉ៃលិន អំពាវនាវម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋាន កុំតម្លើងថ្លៃ នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋាន កុំតម្លើងថ្លៃឲ្យសោះ នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១នេះ។ លោកស្រីថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ក្នុងនោះ លោកស្រីបានរៀបចំផែនការការពារសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ ជូនបេក្ខជនជាពិសេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩។ លោកស្រីបានឲ្យមន្ទីរសុខាភិបាលរៀបចំក្រុមគ្រូពេទ្យសម្រាប់វាស់កម្តៅ បាញ់អាល់កុល សម្លាប់មេរោគ និងរៀបចំឲ្យមានបន្ទប់ត្រៀមបម្រុង សម្រាប់បេក្ខជនមានបញ្ហាសុខភាពជាដើម។ លោកស្រី បាន ស្រីមុំ បានប្តេជ្ញាចិត្តរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងធ្វើឲ្យបានល្អប្រសើជាងឆ្នាំមុនៗទៀត សម្រាប់ខេត្តប៉ៃលិន។

លោកស្រីបានបន្ថែមទៀតថា «ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកនេះ សូមមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់កងកម្លាំងការពារសន្តិសុខសហការគ្នា ធ្វើយ៉ាងណាឲ្យការប្រឡងនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១នេះ ប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរទទួលបានលទ្ធផលជោគជ័យ»។

ក្នុងឱកាសដែរ លោកស្រី បានស្រី មុំ បានបង្ហាញពីការកង្វល់ចំពោះបញ្ហាស្នាក់នៅ របស់បេក្ខជនក្រីក្រ ដែលមិនមានលទ្ធភាពជួលផ្ទះសម្រាប់ស្នាក់នៅ។ លោកស្រី ក៏បានរៀបចំឲ្យមានកន្លែងផ្ញើរកង់-ម៉ូតូ ដោយមិនបាច់បង់ថ្លៃជូនបេក្ខជនប្រឡង ហើយលោកស្រីអំពាវនាវឲ្យនៅតាមសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន កុំឲ្យតម្លើងថ្លៃនៅថ្ងៃប្រឡង ដើម្បីសម្រួលដល់ជីវភាពបេក្ខជនមួយកម្រិត។

លោកស្រីអភិបាលខេត្ត បានចាត់ឲ្យក្រុង-ស្រុក ដែលមានមណ្ឌលប្រឡងធ្វើការអំពាវនាវដល់អ្នកប្រកបអាជីវកម្មថតចម្លង ផ្អាកការថតចម្លងរយៈពេល៣ថ្ងៃ គឺថ្ងៃ២៥, ២៦ និង២៧ ខែធ្នូឆ្នាំ២០២១។

យោងតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា មណ្ឌលប្រឡងសរុបចំនួនមាន០២មណ្ឌល មានបេក្ខជនប្រឡង៥០៥នាក់ ក្នុងនោះសិស្សស្រី២១៧នាក់ ដោយមានថ្នាក់វិទ្យាសាស្ត្រ០១មណ្ឌល សិស្សថ្នាក់វិទ្យាសាស្ត្រសង្គម០១មណ្ឌល ដែលមានទីតាំងស្ថិតនៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ក្នុងក្រុងប៉ៃលិន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.