ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

ផ្អែមណាស់! សម្តេចតេជោ ហ៊ុន សែន ធ្វើខួបកំណើតជូនភរិយា និងជូនពរស្រឡាញ់សម្តេចឱ្យច្រើន

ផ្អែមណាស់! សម្តេចតេជោ ហ៊ុន សែន ធ្វើខួបកំណើតជូនភរិយា និងជូនពរស្រឡាញ់សម្តេចឱ្យច្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបភាពនៃការធ្វើខួបកំណើតជូនឧត្តមភរិយា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមជាមួយពាក្យពេចន៍យ៉ាងផ្អែមល្ហែម។

សារបង្ហោះលើទំព័រ Facebook ជាមួយនឹងរូបភាពនំខួបកំណើតយ៉ាងស្រស់ស្អាត អមដោយការបញ្ចុកនំឱ្យគ្នាទៅវិញទៅមកពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនោះ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងខ្លីបែបនេះ «ថ្ងៃនេះខួបកំណើតភរិយាឈានចូល ៦៨ឆ្នាំ។ ជូនពរប្រពន្ធសំឡាញ់ជួបតែសេចក្តីសុខ និងស្រឡាញ់ប្តីឱ្យបានច្រើន»។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាគូស្វាមីដែលបើកលំហរបេះដូងក្នុងពេលសង្គមជួបកលិយុគនៃភ្លើងសង្គ្រាម ហើយត្រូវបានរៀបចំផ្សំផ្គុំដោយអង្គការអាវខ្មៅនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦។

បើទោះបីចំណងស្នេហ៍កើតឡើងក្នុងគ្រាកលិយុគ អាពាហ៍ពិពាហ៍រៀបចំដោយអង្គការអាវខ្មៅ ប៉ុល ពត តែចំណងស្នេហ៍ដ៏ស្មោះស្ម័គ្រនេះ បានស្ថិតស្ថេរជាអមតៈ ដែលជាគំរូដ៏ឧត្តមសម្រាប់គូស្វាមីភរិយាទាំងឡាយ។ ចំណងស្នេហ៍ដ៏ស្ម័គ្រស្មោះ និងផ្អែមល្ហែមរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានបុត្រា បុត្រីចំនួន ៦នាក់ ទទួលមរណភាពក្នុងរបប ប៉ុល ពត ម្នាក់ និងទទួលបានចៅប្រុស ចៅស្រីសរុប ២២នាក់។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ គឺថ្ងៃកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គម្រប់៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ។ ក្នុងថ្ងៃដ៏មហានក្ខត្តឫក្សរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានផ្ញើសារជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតយ៉ាងព្រោងព្រាត។

ក្នុងសារជូនពរនោះ ក៏បានលើកបង្ហាញនូវគុណូបការៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបូជាកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីខិតខំបំពេញសកម្មភាពប្រកបដោយគុណធម៌ មនុស្សធម៌ ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ក្នុងសារជូនពរ បានលើកឡើងទៀតថា គ្រប់កាលៈទេសៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ ជួយសង្គ្រោះជនរងគ្រោះ ទុរគតជន ចាស់ជរា ក្មេងកំព្រា ជនមានពិការភាព និងប្រជាជនជួបគ្រោះមហន្តរាយនានា ដែលឈានទៅដល់ការកាត់បន្ថយភាពក្រីក្រគ្រប់ទីកន្លែងនៅទូទាំងប្រទេស ព្រមទាំងជួយជំរុញ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពខ្ពស់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.