ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញប្រកាសតែងតាំងលោក ណារ៉ា ចំរើន ជានាយករដ្ឋបាលថ្មីសាលាខេត្តពោធិ៍សាត់ជំនួសលោក ឃុត ឧសភា ដែលត្រូវផ្ទេរភារកិច្ចទៅបំពេញការងារនៅខេត្តកំពត

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញប្រកាសតែងតាំងលោក ណារ៉ា ចំរើន ជានាយករដ្ឋបាលថ្មីសាលាខេត្តពោធិ៍សាត់ជំនួសលោក ឃុត ឧសភា ដែលត្រូវផ្ទេរភារកិច្ចទៅបំពេញការងារនៅខេត្តកំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងលោក ណារ៉ា ចំរើន ជានាយករដ្ឋបាលថ្មីសាលាខេត្តពោធិ៍សាត់ជំនួសលោក ឃុត ឧសភា ដែលត្រូវផ្ទេរភារកិច្ចទៅបំពេញការងារនៅខេត្តកំពត។

ពិធីប្រកាសជាផ្លូវការនេះ ត្រូវបានធ្វើឡើងព្រមគ្នា ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៦ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីលោក លោកស្រី នៅក្នុងជួរក្រុមប្រឹក្សាខេត្ត លោកអភិបាលរងនៃគណៈអភិបាល លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

យោងតាមប្រកាសលេខ ៣១៥៦ប្រក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ សម្រេចតែងតាំងលោក ណារ៉ា ចំរើន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែង ជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាស ស្តីពីការតែងតាំងមន្ត្រីរាជ ជូនអង្គពិធីបានស្តាប់នោះរួចមក ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តលោក ម៉ក់ រ៉ា ក៏បានផ្តាំផ្ញើដល់លោក ណារ៉ា ចំរើន ដែលទើបទទួលបានការតែងតាំងថ្មី ជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ មានចំនួន៦ចំណុចធំៗ ដូចខាងក្រោម៖

១-គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអភិបាលកិច្ចល្អ ជាស្នូល។
២-គោរព និងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព ពីព្រោះនាយករដ្ឋបាលជាសេនាធិការ ឱ្យក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។
៣-យកចិត្តទុកដាក់លើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាព មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ទាំងនៅសាលាខេត្ត សាលាក្រុង ស្រុក ដើម្បីធានាឱ្យដំណើរការអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើសេវាសាធារណៈ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់។
៤-គោរព និងប្រតិបត្តិតាមគោលការណ៍ដឹកនាំ ចង្អុលបង្ហាញ របស់ក្រសួង ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដើម្បីធ្វើជាត្រីវិស័យ ក្នុងការពង្រឹងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងារ ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន។
៥-ត្រូវស្មោះត្រង់ជាមួយថ្នាក់ដឹកនាំផ្ទាល់ដែលខ្លួនរស់នៅជាមួយ ដោយមានឆន្ទៈ មនសិកាពិតប្រាកដ បម្រើជាតិ និងប្រជាពលរដ្ឋ។
៦-ខិតខំពង្រឹង និងថែរក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយលើកកម្ពស់ការទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព សំដៅដល់ជំនឿទុកចិត្ត ជូនមហាជនទូទៅ លើការបំពេញការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.