ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

នាយឧត្តមសេនីយ៍ សៅ សុខា ចាត់តំណាងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣៥លានរៀល ប្រគល់ជូនក្រុមគ្រួសារសពនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរីករាយ ដែលទទួលមរណៈភាពដោយរោគាពាធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ដោយទទួលបានការណែនាំ និងការយកចិត្តទុកដាក់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានចាត់តាំងក្រុមការងារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូល «និធិមហាគ្រួសារកងរាជអាវុធហត្ថ» នាំយកថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង៣៥លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសពឧត្តមសេនីយ៍ត្រី យ៉ុន គា នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំរីករាយ ដែលបានទទួលមរណៈភាពនាពេលថ្មីៗនេះ ដោយរោគាពាធ។

ក្នុងនាមជាអ្នកសម្របសម្រួល មូលនិធិ «មហាគ្រួសារកងរាជអាវុធហត្ថ» ថ លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ជូនដល់ក្រុមគ្រួសារសព របស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងខណៈពេលដ៏ក្រៀមក្រំបំផុតនេះ លោកបានចូលរួមសោកស្តាយចំពោះការបាត់បង់នូវស្វាមី និងឪពុកប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវនាយអាវុធហត្ថជាន់ខ្ពស់មួយរូបដែលធ្លាប់មានស្នាដៃដ៏ធំធេង ក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិកន្លងមក និងសួមបួងសួងសូមឱ្យដួងវិញ្ញាក្ខន្ធលោកឧត្តមសេនីយ៍ត្រី យ៉ុន គា សូមបានទៅកាន់សុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឱ្យដឹងដែរថា ជានិច្ចកាលនាយឧត្តមសេនីយ៍ តែងតែងយកចិត្តទុកដាក់ គិតគូរអំពីការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងការងារកសាងអង្គភាព ជាពិសេសនាយឧត្តមសេនីយ៍ តែងតែងក្រើនរំឮកដល់បណ្តាមេបញ្ជាការ គ្រប់អង្គភាពទាំងអស់ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវមានស្មារតីមនុស្សធម៌ គុណធម៌ ចូលរួមរក្សា និងយកចិត្តទុកដាក់ ទៅលើបងប្អូនកងរាជអាវុធហត្ថទាំងអស់ ដែលនៅក្រោមឱវាទ ជាពិសេសនៅពេលដែលពួកគាត់កំពុងតែជួបប្រទះនូវទុក្ខលំបាក ដោយមិនត្រូវប្រកាន់បុណ្យសក្តិ ឋានៈ ឬតួនាទីឡើយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.