ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ប្រេីអំពេីហឹង្សារ វ៉ៃដុតម៉ូតូ នៅជ្រោយចង្វារ ត្រូវបានអាវុធហត្ថឃាត់ខ្លួនចាត់ការតាមច្បាប់

ប្រេីអំពេីហឹង្សារ វ៉ៃដុតម៉ូតូ នៅជ្រោយចង្វារ ត្រូវបានអាវុធហត្ថឃាត់ខ្លួនចាត់ការតាមច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រេីអំពេីហឹង្សារ វ៉ៃដុតម៉ូតូ នៅជ្រោយចង្វារ ត្រូវបានអាវុធហត្ថឃាត់ខ្លួនចាត់ការតាមច្បាប់

កាលពីវេលាម៉ោង១និង៣០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមាត់ទន្លេត្រើយម្ខាង ម្ដុំសណ្ឋាគារសុខា ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីក្មេងស្ទាវពីរក្រុមបានដេញវាយគ្នា ដោយអ្នកចាញ់រត់ចោលម៉ូតូ រីឯអ្នកឈ្នះមិនអស់ចិត្តលើកយកម៉ូតូមួយគ្រឿងទម្លាក់ចោលចូលច្រាំងទន្លេ រួចយកសាំងចាក់ដុតម៉ូតូកម្ទេចចោល ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចុះធ្វើការផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រែង។ មិនដល់២៤ម៉ោងផង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ជាបន្តបន្ទាប់។
ជនសង្ស័យទាំងបីនាក់មានឈ្មោះ ៖
ទី១ ឈ្មោះ កើ សាក់រ៉នី ហៅ សាក់ណី (ជាជនដៃដល់) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ដឹកសាច់គោ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
ទី២ ឈ្មោះ សាន់ ហាណ្ណហ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបររត់តុ ជាអ្នកចូលរួមធ្វើសកម្មភាព។
ទី៣ ឈ្មោះ ហៀង សុវណ្ណស៊ីង ភេទប្រុស អាយុ១៦ មុខរបរមិនពិតប្រាកដ ជាអ្នកចូលរួមធ្វើសកម្មភាព។
ក្រៅពីនេះ នៅមានបក្ខពួកផ្សេងទៀត ដែលចូលរួមធ្វើសកម្មភាព កំពុងត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់។

ចំណែកជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.