ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦...

ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមជាភ្ញៀវកិត្តិយសក្នុងសន្និបាតប្រចាំឆ្នាំ២០២១ របស់ AmCham

ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមជាភ្ញៀវកិត្តិយសក្នុងសន្និបាតប្រចាំឆ្នាំ២០២១ របស់ AmCham

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមជាភ្ញៀវកិត្តិយសក្នុងសន្និបាតប្រចាំឆ្នាំ២០២១ របស់ AmCham

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងសន្និបាតប្រចាំឆ្នាំ២០២១ របស់ AmCham ដែលពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Hotel Le Royal។

បើតាមការបញ្ជាក់ពី Amcham ពិធីនេះ តែងត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពនៃទំនាក់ទំនងរបស់ Amcham និងភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីបង្ហាញពីភាពស៊ីសង្វាក់គ្នានៅក្នុងគំនិតផ្តួចផ្តើមអាជីកម្ម និងពាណិជ្ជកម្មរវាងវិស័យសាធារណៈ និងវិស័យឯកជននានា។ ដូចសព្វមួយដងដែរ ពិធីឆ្នាំនេះ ក៏បានផ្តោតលើគោលបំណងខាងលើ បើទោះស្ថានភាពមិនទាន់អំណោយផលទាំងស្រុង ជាពិសេសក្នុងគ្រាដែលទាំងអស់គ្នាកំពុងប្រឈមនឹងស្ថានភាពលំបាកដែលបង្កដោយជំងឺកូវីដ១៩ មិនថាវិស័យរដ្ឋ ឬឯកជន។

ក្នុងឱកាសនៃពិធីនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏ត្រូវបាន Amcham កម្ពុជា ប្រគល់ជូននូវអំណោយអនុស្សាវរីយ៏ ទទួលស្គាល់ស្នាដៃក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ សម្រាប់អំណោយដែលលោកទទួលបាននាពេលនេះ គឺជាផ្នែកមួយដែលបង្ហាញឱ្យឃើញថា ស.ស.យ.ក. មិនត្រឹមតែត្រូវបានទទួលស្គាល់ក្នុងថ្នាក់ជាតិនោះទេ តែក៏ត្រូវបានទទួលស្គាល់ពីបណ្តាមិត្តភក្រ្តបរទេសផងដែរ។

គួររំលឹកផងដែរថា កន្លងមកតាមរយៈការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម មនុស្សធម៌របស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមផ្ទាល់ខ្លួន និងក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ធ្លាប់បានទទួលនូវពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ក្នុងនោះរួមមាន៖ (១) ការប្រោសព្រះរាជទានគ្រឿងឥស្សរិយស មហាកណ្ឌាភណ្ឌឯករាជជាតិព្រះរាជាណាចក្រកម្ពុជាជូនដល់ ស.ស.យ.ក. ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២)ពានរង្វាន់ប្រជាជនអាស៊ានផ្តល់ជូនដោយសមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ (៣)ពានរង្វាន់សន្តិភាពអន្តរជាតិ GUSI ពីមូលនិធិ GUSI នៃប្រទេសហ្វីលីពីន (៤)គ្រឿងឥស្សរិយសស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ Padma Shri ពីប្រធានាធិបតីឥណ្ឌា (៥)ការទទួលបានឯទតគ្គកម្មពិភពលលោក ៤ ក្នុងវិញ្ញាសារផ្សេងៗគ្នា និង(៦)ពានរង្វាន់ថ្នាក់ជាតិជាច្រើនផ្សេងៗទៀត។ 

ការបំពេញការងារកន្លងមករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជា ឯកឧត្តម ហ៊ុន ម៉ានី ផ្ទាល់ តែងផ្តោតសំខាន់លើការលះបង់ ដើម្បីប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសក្នុងបេសកកម្មជំរុញការអភិវឌ្ឍន៍សង្គមជាតិ រក្សាសុខសន្តិភាព និងស្ថិរភាពក្នុងសង្គម និងការអភិវឌ្ឍយុវជន។ ជាមួយនឹងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ សកម្មភាពរបស់ស.ស.យ.ក. តែងបានទទួលការកោតសរសើរ និងទទួលស្គាល់ជាសាធារណៈ តាមរយៈការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់យុវជនកម្ពុជា ដែលធ្វើអោយកំណើននៃសមាជិកភាពស.ស.យ.ក. កើនឡើង និងមានរចនាសម្ព័ន្ធរីកសាយទូទាំងប្រទេស៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.