ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦...

សារលិខិតជូនពររបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ  គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

សារលិខិតជូនពររបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ  គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សារលិខិតជូនពររបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ  គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

នៅក្នុងឱកាសដ៏នក្ខត្គឫក្ស ចម្រើនជន្មាយុ គម្រប់៦៧ឆ្នាំឈានចូល៦៨ឆ្នាំ ត្រូវនឹងថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃកងរាជអាវុធហត្ថទាំងមូលនិងខ្លួនខ្ញុំព្រននឹងភរិយា ខ្ញុំបាទមានក្តីសោមនស្សរីករាយនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ កែវទាំងបីនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយតាមបីបាច់ថែរក្សា« សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»សូមបាននូវកាយពលមាំមួនបញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបិរបូរណ៍ អាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាបន័កាកបាទក្រហមកម្ពុជាទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំបាទសូមសម្តែងនូវការគោរព កោតសរសើរដោយស្មោះ ចំពោះសកម្មភាពរបស់«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»ដែលបានដឹកនាំស្ថាបន័កាកបាទក្រហមកម្ពុជា ឆ្ពោះទៅរកភាពជោគជយ័ជាបន្តបន្ទាប់ ធ្វើឱ្យកិត្យានុភាពកាកបាទក្រហមកម្ពុជា កាន់តែមានភាពល្បីល្បាញទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»ជាថ្នាក់ដឹកនាំមួយរូបប្រកបដោយព្រហ្មវិហារធម៌គុណធម៌ និងមានវីរភាពដ៏ប្រពៃថ្លៃថ្លា ដោយ«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»តែងតែមានវត្តមានគ្រប់ពេលវេលា ក្នុងការចុះជួយសង្រ្គោះប្រជាពលរដ្ឋ ជូបគ្រោះមហន្តរាយនានាទូទាំងប្រទេស ផ្តល់ភាពកក់ក្តៅនិងជាទីពំនាក់ដែលមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ថិតក្នុងកិច្ច ទប់ស្កាត់នឹងជំងឺកូវីដ.១៩ នាឆ្នាំ២០២១នេះកាកបាទក្រហមកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជួយប្រជាពលរដ្ឋដែលមានជីវភាពលំបាកនឹងក្រីក្រ ដោយហេតុនេះហើយយើងខ្ញុំមានមោទនភាពដែល«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត» បានទទួលគោរមងារជា«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត» ពីព្រះមហាក្សត្រខ្មែរ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៣។

ជាថ្មីម្តងទៀតតាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយថែរក្សា«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ នាយករដ្ឋមន្ត្រី» ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជូបប្រទះនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លាតឡើយ។
សូម«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវការគោរពដ៏ស្មោះអំពីខ្ញុំ »។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.