ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ពិធីរំលឹកគុណអង្គរ រៀបចំឡើងចំខួប២៩ឆ្នាំ នៃការចុះបញ្ជីតំបន់អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក

ពិធីរំលឹកគុណអង្គរ រៀបចំឡើងចំខួប២៩ឆ្នាំ នៃការចុះបញ្ជីតំបន់អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបាននិងកំពុងរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមទីតាំងនានាក្នុងរមណីយដ្ឋានអង្គរ ខណៈនៅថ្ងៃទី១៤នេះដែរ ក៏ចំខួប២៩ឆ្នាំនៃការចុះបញ្ជី «តំបន់រមណីយដ្ឋានអង្គរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (១៩៩២-២០២១) ផងដែរ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានលើកឡើងថា គោលបំណងធំៗនៃការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ គឺដើម្បីរំលឹកគុណដល់បុព្វការីជនដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរឱ្យបានស្ថិតស្ថិរគង់វង្សមកដល់សព្វថ្ងៃ។ ដើម្បីរក្សាភាពស័ក្តិសិទ្ធិក្នុងបរិបទសាកលភាវូបនីយកម្ម ក៏ដូចជារំលឹកឡើងវិញនូវកេរដំណែលនៃពិធីដឹងគុណព្រះមហាក្សត្រក្នុងសម័យអង្គរ សម្តែងនូវកតញ្ញូតាធម៌ និងគុណូបការចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់កាយចិត្តស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមត៌កវប្បធម៌។

លោក ឡុង កុសល បានបន្ថែមថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីបង្កើតឱ្យមានយន្តការនៃការរំលឹកគុណអង្គរ ដើម្បីបំផុសឱ្យភ្ញៀវជាតិ ឬអន្តរជាតិ១នាក់ចូលរួមទស្សនាអង្គរយ៉ាងហោចណាស់ឱ្យបាន១ដងក្នុង១ឆ្នាំ មកទស្សនាហើយចង់មកទៀត។

លោកបានបន្តថា ក្រៅពីគោលបំណងទាំងនេះ ពិធីរំលឹកគុណអង្គរក៏ចង់បំផុសចលនាស្រលាញ់ និងចូលរួមការពាររមណីយដ្ឋានអង្គរ ជៀសវាងឱ្យបាននូវការបំផ្លាញដោយស្នាដៃមនុស្ស និងធម្មជាតិ តាមរយៈការរៀបចំកម្មវិធីស្វែងយល់ផ្ទាល់នៅការដ្ឋានការងាររបស់អាជ្ញាធរជាតិអប្សរា បញ្ហាប្រឈម និងការបញ្ជ្រាបតាមរយៈការសម្តែងសិល្បៈ ទស្សនីយភាព ពោលដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីផូរផង់របស់កម្ពុជា លើកស្ទួយពាក្យស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»។

ម្យ៉ាងវិញទៀត គឺដើម្បីធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក «កោះសន្តិភាព» ដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក «អរគុណសន្តិភាព» និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសភាពជោគជ័យនៃយន្តការទប់ស្កាត់កូរីដ១៩របស់កម្ពុជា ក៏ដូចជាចូលរួមចំណែកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើឱ្យរួសរានឡើងវិញនូវវិស័យទេសចរណ៍របស់កម្ពុជា។

ពិសេសលើសនេះ ការៀបចំព្រឹត្តិការណ៍នេះគឺដើម្បីបង្ហាញមោទកភាពជាតិរបស់កម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិជាដើម។

បើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា រយៈពេលបីថ្ងៃនៃកម្មវិធីខាងលើ រួមមាន៖ ថ្ងៃទី១៤ ពេលព្រឹកមានពិធីបួងសួងនៅមុខអង្គរវត្ត សម្រាប់ពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ដោយមានការនិមន្តចូលរួមពីព្រះធម្មសាលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងមានការចូលរួមពីលោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។ នៅថ្ងៃដដែលនោះ ចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង៥រសៀល មានការតាំងពិព័រណ៍តាមស្ដង់នានាដែលបង្ហាញអំពីសមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរា។ ចំណែកពីម៉ោង៦តទៅ មានការសម្ដែងល្ខោនស្បែកធំនៅបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។

ចំណែកថ្ងៃទី១៥ និងថ្ងៃទី១៦ ពេលព្រឹកពីម៉ោង៨ដល់ម៉ោង៥រសៀល ពិព័រណ៍សមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងម៉ោង៦ល្ងាច ការសម្ដែងល្ខោនស្បែកធំនៅបរិវេណខាងមុខព្រះលានជល់ដំរី នៃក្រុងអង្គរធំ។

ជាការពិតណាស់ ការរៀបចំពិធីរំលឹកគុណអង្គរនេះ ក៏ចំថ្ងៃខួប២៩ឆ្នាំនៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ពោលគឺចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។

គួរជម្រាបថា តំបន់រមណីយដ្ឋានអង្គរ មិនមែនសំដៅតែលើប្រាសាទអង្គរវត្តនោះទេ ពោលគឺសំដៅលើតំបន់បេតិកភណ្ឌ ប្រាសាទបុរាណ ស្ថានីយបុរាណ វត្តអារាម បរិស្ថាន និងសហគមន៍មនុស្សអ្នកស្រុកអង្គរ ក្នុងនោះគ្របដណ្ដប់លើភូមិសាស្ត្រក្រុង/ស្រុកចំនួន៦នៃខេត្តសៀមរាប រួមមាន ក្រុងសៀមរាប ស្រុកអង្គរធំ ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកស្វាយលើ និងស្រុកវារិន ដែលមានវិសាលភាពសរុប៤០១គីឡូម៉ែត្រក្រឡា។

ប្រាសាទអង្គរវត្ត ឬអង្គរតូច ជាមហាប្រាសាទដ៏ល្បីល្បាញជាងគេ ជាសំណង់សាសនាដែលធំជាងគេក្នុងលោក និងជាផ្នែកដ៏សំខាន់ជាងគេមួយក្នុងចំណោមប្រាង្គប្រាសាទជាង២០០ប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌដ៏អស្ចារ្យមួយនេះ។ ពិភពលោកបានចាត់ទុកថា តំបន់អង្គរទាំងមូលជាទេវស្ថានដ៏ធំសម្បើមជាងគេមួយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.